ម៉ាឡេស៊ី៖ ស្រ្តីជនជាតិអាមេរិកម្នាក់ត្រូវបានគេបោកប្រាស់ឲ្យមកដល់ប្រទេសម៉ាឡេស៊ី និងបោកយកប្រាក់អស់ជាច្រើន ដោយសារជឿប្រុសស្នេហ៍ ដែលស្គាល់គ្នាតាមអ៊ីនធើណេត។ ស្រ្តីរូបនេះមានអាយុ៧៧ឆ្នាំ មិនត្រូវបានគេបង្ហាញឈ្មោះនោះទេ ហើយគាត់មានមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ ដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ីអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ រាល់ថ្ងៃគូសេ្នហ៍មួយគូរនេះតែប្រើប្រាស់បណ្តាញសង្គម និងសារអេឡិចត្រូនិច ដើម្បីទាក់ទង និងចែករំលែកព័ត៌មានរវាងគ្នានិងគ្នា។

បុរសដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ីនោះក៏មិនត្រូវគេបង្ហាញឈ្មោះដែរ តែបើតាមស្រ្តីរងគ្រោះបានប្រាប់ថា បុរសម្នាក់ជាអ្នកបកប្រែភាសា។ ក្រោយស្រលាញ់គ្នាខ្លាំងបុរសនោះបានប្រាប់ថា គាត់ចង់បើកអាជីវកម្មមួយ ដែល​នឹអាចចំណេញប្រាក់យ៉ាងច្រើន ហើយបើស្ត្រីវ័យ៧៧ឆ្នាំរូបនេះហ៊ានវិនិយោគជាមួយ គាត់នឹងផ្តល់ប្រាក់ចំនេញទ្វាដងឲ្យនាងវិញ។ ស្រ្តីចំណាស់មុនដំបូងបានផ្ញើរប្រាក់ឲ្យ ២២៥,០០០ ដុល្លារ និងក្រោយមកបន្ថែម ៦០,០០០ ដុល្លារទៀត។ នៅថ្ងៃដែលគាត់បានដល់ម៉ាឡេស៊ីមានបុរសម្នាក់បានទទួលគាត់ ហើយអះអាងថានឹងនាំគាត់ទៅជួបបុរស ដែលគាត់បានស្រលាញ់នោះ។ តែបុរសដែលមកទទួលនោះ បានលួចយកកាបូប និងលុយរបស់គាត់បន្ថែមទៀតហើយរត់គេចខ្លួនបាត់។ ឥលូវនេះស្រ្តីចំណាស់មិនអាចទាក់ទងបុរសជាគូស្នេហ៍បានទេ ​និងកំពុងតែប្តឹងទៅស្ថានទូតអាមេរិកប្រចាំនៅម៉ាឡេស៊ីឲ្យជួយធ្វើអន្តរាគមន៍៕ ប្រភព៖ Khmernote

SHARE