Loading...

ពាក្យ​ថា​ស្នេហា គឺមាន​ន័យ​ធំធេង​ខ្លាំងណាស់ សម្រាប់​មនុស្សជាតិ ហើយ​ស្នេហា គឺអាច​ធ្វើឱ្យ​មនុស្ស​ហ៊ាន​លះបង់​គ្រប់យ៉ាង ដើម្បី​សម្រេច​បំណង​របស់ខ្លួន ជាក់ស្ដែង​ដូចជានារី​ជនជាតិ​កាណាដាម្នាក់សុខចិត្ត​ធ្វើដំណើរ​រាប់រយ​គីឡូម៉ែត្រ ដើម្បី​មកជួប​បុរស​កំពូល​ស្នេហ៍​របស់​នាង ដែលជា​ជនជាតិ​ហ្វ៊ី​លី​ពី​ន និង កំពុង​រស់នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន ។

ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា បុរស​ជនជាតិ​ហ្វ៊ី​លី​ពី​ន​ខាងលើនេះមានឈ្មោះ Romel រស់នៅក្នុង​ទីក្រុង General Santos ប្រទេស​ហ្វ៊ី​លី​ពី​ន បាន​ស្គាល់គ្នា​ជាមួយ​នារី​វ័យក្មេង​ជនជាតិ​កាណាដា​ម្នាក់​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ឆ្នាំ ២០០៩ ហើយ​ពួកគេ​បាន​បន្ត​ភាព​ផ្អែមល្ហែម​ក្នុងន័យ​ស្នេហា​តាមរយៈសារ​ឆ្លើយឆ្លង​គ្នាបាន​រយៈពេល ២ ឆ្នាំ រហូតដល់ ឆ្នាំ ២០១២ នារី​កាណាដា​រូបនោះដាច់ចិត្ត​ជិះ​យន្តហោះ​ពី​កាណាដា មកជួប Romel ដល់ផ្ទះ​តែម្ដង ។


គូស្នេហ៍​ឆ្លង​វេហាមួយគូ​នេះ ពិតជា​មាន​ភាព​ល្អូ​ក​ល្អឺន​ជាមួយគ្នា​ខ្លាំងណាស់ ក្នុង​រយៈពេល​ដែល​គេ​បានឃើញ​មុខ​គ្នា​ផ្ទាល់​ដូចនេះ ប៉ុន្តែ​មិនយូរប៉ុន្មាននារី​ជនជាតិ​កាណាដា ក៏បាន​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​នាង​វិញ ហើយ​ពេលនោះពួក​គេ​ក៏​ឃ្លាត​គ្នា​ម្ដងទៀត ប៉ុន្តែ​សេចក្ដីស្នេហា​នៅតែមាន​ជានិច្ចថ្វីបើ​រាងកាយ​របស់​ពួកគេ​ឆ្ងាយ​ពីគ្នា​ពិតមែន ។

ជាថ្មី​ម្ដងទៀត រំលង​បាន​មួយឆ្នាំបន្ទាប់ពី​នារី​ជា​គូស្នេហ៍​វិល​ទៅ​ប្រទេស​កំណើត ក្នុង​ឆ្នាំ ២០១៣ នាង​ក៏​បានមក​ហ្វ៊ី​លី​ពី​ន​ម្ដងទៀត ហើយ​នៅ​ឆ្នាំ​ជាមួយគ្នា​នោះដែរ ពួកគេ​ទាំងពីរ​នាក់​ក៏បាន​រៀបការ​ជាមួយគ្នា និង រួមរស់​ជាមួយគ្នា​ប្រកប ដោយ​សុភមង្គល​រហូតដល់​ស​ព្វ​ថ្ងៃ ៕ ម៉ា​នី (​ប្រភព​៖ viral4real)
www.pmhotnews.com/2017/08/16/134046.html/

Loading...

loading...
SHARE