Loading...

ស៊ុតមាន់ស៊ុតទាជាអាហារមួយ ប្រភេទដែលមនុស្សទូទៅចូលចិត្តញ៉ាំ ជាពិសេសយើងអាចយកវាទៅធ្វើជាម្ហូបបានច្រើនយ៉ាង ថែមទាំងមានគុណប្រយោជន៍ ដល់សុខភាពរាងកាយយើងទៀតផង។
ភាគច្រើនយើងតែងតែយកស៊ុតមាន់ស៊ុតទាទៅ ចៀន ចំហុយ ស្ងោរ ឬយកទៅធ្វើជាមុខម្ហូបផ្សេងៗទៀត ប៉ុន្ដែយើងមិនធ្លាប់បានឃើញគេយកទៅបំពងទាំងសម្បកនោះទេ។
ថ្ងៃនេះយើងខ្ញុំសូមនាំវិធី “បំពងស៊ុត” បែបប្លែកៗមិនចាំបាច់បកសម្បក នាំឲ្យខាតពេលវេលានោះទេ គ្រាន់តែដាក់ចូលទៅក្នុងខ្ទះទាំងសម្បកដែលខ្លាញ់កំពុងតែក្ដៅៗ កុំភ្លេចសាកល្បងធ្វើទាំងអស់គ្នា៖

ពេលបំពងរួចរាល់ហើយ តើមានរូបរាងយ៉ាងណាតោះ កុំឲ្យខាតពេលយើងទៅទស្សនាទាំងអស់គ្នា

ពេលកេះសម្បកចេញម្ខាងស្រដៀងស៊ុតចៀន ម្ខាងទៀតស្រដៀងស៊ុតស្ងោររូបរាងមុខមាត់ដូចផេកមែនណាស់ ខ្ញុំសុំហៅវាថាស៊ុត Pac man តែម្ដងទៅ

ខាងក្រៅរសជាតិឆ្ងាញ់ណាស់ដូចបានញ៉ាំស៊ុតស្ងោរ រីឯខាងក្នុងវិញគឺឆ្ងាញ់តែម្ដង

ប៉ុន្ដែសូមបញ្ជាក់ថាការបំពងស៊ុតដូចខាងលើ គួរតែប្រើភ្លើងល្មមៗបានហើយ ហើយកុំភ្លេចចោះសម្បកតូចៗផ ងដើម្បីបន្ថយសម្ពាធខាងក្នុងនៃស៊ុត។ចំណែករសជាតិវិញគឺឆ្ងាញ់ពិតៗតែម្ដង មិនដូចយើងយកស៊ុតទៅ ស្ងោរហើយយកទៅចៀននោះទេ មិនដឹងជាអធិប្បាយយ៉ាងណា មានតែសាកល្បងទាំងអស់គ្នាទៅដឹងហើយ។

loading...
SHARE