Loading...

ថ្មីៗនេះមានការចែក ចាយពេញបណ្តាញ សង្គមពីវីដេអូបងស្រីម្នាក់ឈ្មោះ ផាន សុីណា ដែលតែងតែបកស្រាយ បទចម្រៀងពីដើមៗ ជាមួយទឹកដមសំនៀងដ៍ពីរោះ ធ្វើឲ្យមហាជនមាន ការចាប់អារម្មណ៍ជាខ្លាំង។ ជាក់ស្តែងកាលពីប៉ុន្មាន ម៉ោងមុននេះលោក ចា ឬទ្ធី បានធ្វើការអញ្ជើញបងស្រី ផាន សុីណា ឡើងមកបង្ហាញសមត្ថភាពនៅលើ ឆាកតន្រ្តី Genzberg ដែល​មាន​ផ្សាយ​ផ្ទាល់​នៅ​ម៉ោង ១១ថ្ងៃ​ត្រង់​ និង​កម្មវិធី​តន្ត្រី​មហាជន​ដែល ​មាន​ផ្សាយ​ផ្ទាល់​នៅ​ម៉ោង​ប្រាំ​ល្ងាច​ នៅថ្ងៃទី០១ ខែតុលា ខាងមុខនេះ។ ដោយលោក ចា ឬទ្ធី បានសរសេររៀបរាប់ថា៖

សួស្ដី​បង​ប្អូន​ជា​ទី ​ស្រលាញ់​ទាំង​អស់​គ្នា​ ថ្ងៃ​នេះ​ប្អូន​ស្រី​ ផានសុីណា ដែល​បង​ប្អូន​ធ្លាប់​តែ​ឃើញ ប្អូន​ច្រៀង​​នៅ​ក្នុង​បណ្តាញ ​សង្គម ​facebook នោះ​ពេល​នេះ​ប្អូន​​បាន​ធ្វើ ​ដំណើរ​មក​ដល់​ទី ក្រុង​ភ្នំពេញ​ហើយ។​ ដើម្បី​ត្រៀម​ខ្លួន​ឡើង​ច្រៀង ​នៅ​ស្ថានីយ៍​ទូរទស្សន៍​អាសុីអាគ្នេយ៏​ ថ្ងៃ​អាទិត្យ​ទី​០១ ខែតុលា ឆ្នាំ២០១៧ ក្នុង​កម្មវិធី​តន្ត្រី ​Genzberg ដែល​មាន​ផ្សាយ​ផ្ទាល់​នៅ​ម៉ោង ១១ថ្ងៃ​ត្រង់​ និង​កម្មវិធី​តន្ត្រី​មហាជន​ដែល​មាន​ផ្សាយ​ផ្ទាល់​នៅ​ម៉ោង​ប្រាំ​ល្ងាច​។ ដូច្នេះ​បង​ដែល​ស្រលាញ់ ​គាំទ្រ​សំលេង​ប្អូន​ស្រី ​ផាន​សុី​ណា ​សូម​រង់ចាំ​ទស្សនា​ ទាំង​អស់គ្នា​នៅ​លើក​កញ្ចក់ ​ទូរទស្សន៍​អាសុីអគ្នេយ៏​ថា ​តើ​ប្អូន​ស្រី​ផាន​សុី​ណា​ច្រៀង​ជាមួយ ​ភ្លេង​ពិរោះ​ប៉ុណ្ណា​? ខ្ញុំ​សូម​ប្រាប់​បង​ប្អូន ​អោយ​ដឹង​មុន​ចុះ​ថា​ ប្អូន​ស្រី​ផាន​សុី​ណា​គឺ​ នៅ​ក្មេង​ហើយ ​ស្អាត​ជាង​នៅ​ក្នុង​Facebook ឆ្ងាយ​ណាស់​៕

Loading...


ប្រភព៖ Khmer Note

loading...
SHARE