Loading...

បន្ទាប់ពីប៉ុន្មានឆ្នាំនៃការប្រកាសចេញលក់ EOS 6D ទីបំផុតក្រុមហ៊ុន Canon បានសម្រេចក្នុងកាចេញលក់ម៉ូដែលបន្ដវេណហើយដែលវាគឺជាជំនាន់ទី2 EOS 6D Mark II។

បន្ទាប់ពីប៉ុន្មានឆ្នាំនៃការប្រកាសចេញលក់ EOS 6D ទីបំផុតក្រុមហ៊ុន Canon បានសម្រេចក្នុងកាចេញលក់ម៉ូដែលបន្ដវេណហើយដែលវាគឺជាជំនាន់ទី2 EOS 6D Mark II។

គួរបញ្ជាក់ផងដែរថា EOS 6D Mark II ថ្មីនេះគឺមាន sensor ប្រភេទ CMOS ទំហំ​ 26.2MP Full frame និងដំណើរការដោយ DIGIC 7 ជាមួយនឹងកម្រឹត ISO ចន្លោះពី 100-40000។ លើសពីនេះទៅទៀត 6D Mark II មានល្បឿនថត burst រហូតដល់ទៅ 6.5fps ជាមួយនឹងមុខងារ Dual Pixel CMOS AF និងមាន viewfinder All Cross-type AF 45ចំណុច។ មិនតែប៉ុណ្ណោះ សម្រាប់អេក្រង់បង្ហាញរូបភាព គឺប្រភេទ Touchscreen ទំហំ 3អ៊ីញ​ អបដោយមុខងារមួយចំនួនដូចជា Wi-Fi, NFC, Bluetooth និង GPS។

Loading...

ជាការពិតណាស់ គ្មានម៉ូដែល DSLR របស់ក្រុមហ៊ុន Canon ជំនាន់ថ្មីណាមួយដែលមិនភ្ជាប់មកជាមួយនឹងមុខងារថ្មីនោះទេ។ ដូចនេះ សម្រាប់ 6D Mark II គឺមានសមត្ថភាពអាចថតវីដេអូបានក្នុងកម្រឹត 4Kឯណោះ ដែលនេះពិតជាការផ្លាស់ប្ដូរដ៏អស្ចារ្យមែន។ ប៉ុន្ដែ អ្វីដែលធ្វើឲ្យអតិថិជនមួយចំនួនខកចិត្តនោះគឺ ម៉ូដែលនេះនៅតែបន្ដគ្មានរន្ធដោតកាស និងអាចដាក់ Memory បានត្រឹមតែប្រភេទ SD ប៉ុណ្ណោះ ពោលគឺមានតែរន្ធសម្រាប់ដោត Mic តែប៉ុណ្ណោះ។ ទាក់ទងទៅនឹងរូបរាងរបស់ម៉ូដែលថ្មីនេះ គឺនៅតែដូចគ្នានឹងម៉ូដែលចាស់ ដោយពុំមាន joystick នោះទេ។ សម្រាប់តម្លៃវិញគឺប្រមាណជា $1,999។

បន្ទាប់មកទៀត គឺម៉ូដែល EOS 200D វិញម្ដង រឺយើងអាចហៅម៉្យាងទៀតបានថា Rebel SL2។ ម៉ូដែលនេះគឺសម្រាប់អ្នកទើបរៀនប្រើកាមេរ៉ាជំហានដំបូង។ មួយវិញទៀត 200D គឺជាអ្នកបន្ដវេណពី EOS 100D ដែលធ្លាប់ត្រូវបានប្រកាសចេញលក់កាលពីប៉ុន្មានឆ្នាំកន្លងមកនេះដែរ។ គួរបញ្ជាក់ផងដែរថា EOS 200D មានទំហំ​ 24.2MP ប្រភេទ APS-C CMOS sensor និងដំណើរការដោយ DIGIC 7 ដូចគ្នា។ សម្រាប់ ISO វិញគឺមានកម្រឹតពី 100-25600 ជាមួយនឹង viewfinder 9ចំណុច និងអេក្រង់ទំហំ​ 3អ៊ីញប្រភេទ Touchscreen។ ចំពោះការថតវីដេអូ គឺអាចធ្វើបានក្នុងកម្រឹត 1080p60 ជាមួយនឹងរន្ធដោតមីក្រូហ្វូន និងមានមុខងារ Wi-Fi, NFC និង Bluetooth មកស្រាប់។

loading...
SHARE