ជាឧទាហរណ៍សំរាប់ការប្រុងប្រយ័ត្នដល់សុភាពនារីគ្រប់រូប​ ដែលប្រាថ្នាចង់បាន មុខសគ្នានមុន​ ហើយព្យាយាមធ្វើតាមការណែនាំ​ ឬរូបមន្តផ្សេងៗ ដែលបានអានតាមអ៊ិនធឺណេត​ និងអ្នកដែលនៅក្បែរខ្លួន ។វិធីមានច្រើ​នដែលអាចធ្វើអោយមុខសគ្មានមុន​​ ដូចជាការប្រើម្សៅពិសេសម្យ៉ាង ដែលគេនិយមប្រើ​ ឃើញថាបានផលគ្រប់គ្នា​ តែពេលដែលវាមានប្រតិកម្ម​ ក៏មានគ្រោះថ្នាក់ដូចគ្នាដែរ។

សមាជិកហ្វេសប៊ុគមានឈ្មោះថា​Kolekul Tothab បានPost បទពិសោធន៍ប្រតិកម្មជាមួយនឹង​ម្ស៉ៅប្រភេទនេះ​ វាប្រៀបដូចជាសុបិន្តអាក្រក់​មួយ ពីនារីដ៏ស្អាតម្នាក់មកក្លាយជាមុខគួរអោយខ្លាច​ នាងបានរៀបរាប់ថា៖

មកនិយាយពីបទពិសោធន៍នៃការប្រតិកម្មម្ស៉ៅពិសេសសំរាប់ម៉ាស្សាមុខ​ ដែលគេនិយមប្រើប្រាស់​ ​តែពេលខ្ញុំប្រើហើយខូចមុខតែម្ដង​។ដំបូងខ្ញុំមានមុនមួយគ្រាប់នៅក្បែរច្រមុះ​ ពេលញិចរួចហើយក៏យកម្ស៉ៅនេះមកលាបពីលើ​ ព្រោះគេនិយាយថា​ វាអាចជួយអោយស្នាមមុនបាត់លឿន​ ពាក្យណែនាំនៅក្រោមកញ្ចប់។

រូបថតនេះថតមុនពេលដែលកើតមុន​ ពេលប្រើវាលាបលើមុនហើយព្រឹកស្អែកឡើង​ មានពងតុចៗឡើងមកជាង​១០គ្រាប់ មុនពេលគេងក៏បានយកម្ស៉ៅនោះមកលាបពេញមុខរួចលាងចេញ។

ព្រឹកថ្ងៃទី​២ ភ្ញាក់ឡើងក៏រមាស់មុខ​ តែក៏នៅបន្តលាបព្រោះមិនគិតថានឹងមានបញ្ហាប្រតិកម្ម។

ថ្ងៃទី៣ ឈប់ឡាបព្រោះពងតូចៗបានបែកចេញខ្ទុះពេញមុខ ពេលទៅពេទ្យពេទ្យបានអោយថ្នាំព្យបាលរើមមកលេប​ ៥ថ្ងៃតែគ្មានការធុរស្រាល ។

ថ្ងៃទី៤ ចាប់ផ្ដើមហើមពេញមុខ​ទាល់តែទ្រាំមិនបានរហូតត្រូវចាក់ថ្នាំ​និងព្យាបាលនៅគ្លីនិកថែរក្សារស្បែក។ពងបែកនៅលើមុខ បានក្លាយជាមេរោគ​ ហើយបានឬិករាលដាលទៅករថែមទៀត។


ប្រភព៖ khmernews.news

SHARE