Loading...

អ្នកទាំងអស់គ្នាប្រហែល ជាបានស្គាល់ពិធីការ នីស្រស់ស្អាត គឺកញ្ញា ជីមមី តាមរយៈកម្មវិធី “សិល្បៈកម្សាន្ត” របស់ស្ថានីយទូរទស្សន៍ PNN ជាមិនខាន ហើយកញ្ញាក៏មាន កេរ្តិ៍ឈ្មោះបោះសម្លេង នៅក្នុងវិស័យសិល្បៈផងដែរ។ កញ្ញា ជីមមី ត្រូវបានមហាជនកោត សរសើរយ៉ាងខ្លាំង ដោយសារតែកញ្ញាអាច និយាយភាសាបរទេស ដូចជាភាសាចិន អង់គ្លេស និងភាសាថៃ បានយ៉ាងស្ទាត់ជំនាញ។ កាលពីពេលថ្មីៗនេះ កញ្ញា ជីមមី ទើបតែទទួលការវះកាត់ភ្នែក ដោយសារតែភ្នែក របស់កញ្ញាចេះតែហូរឈាម ជាច្រើនជាប់គ្នាមិនឈប់ អស់រយៈពេលជាច្រើនថ្ងៃ។

កញ្ញា ជីមមី បានឲ្យដឹងដូច្នេះថា “អគុណសំរាប់ការជូនពរ និងការបារម្ភពីអ្នកគ្រប់គ្នា jimmy ok ហើយ ។ ឆ្លើយទៅនឹងសំនួរអ្នកទាំងអស់គ្នា សួរថា jimmy កើតអី ? ដោយសារតែមានឈាមហូរចេញតាមភ្នែកច្រើន និង2,3 ថ្ងៃជាប់គ្នាទើបថ្ងៃនេះទៅcheck មើល ឃើញថាមានដុំឈាមដុះចេញពីសាច់ភ្នែកប៉ុន គ្រាប់អង្កាំ ក្រហមឆ្អិនឆ្អៅតាហ្មង ! ដូច្នេះបណ្តាលអោយត្រូវកាត់ចេញភ្លាមៗ ។ សួរថាឈឺទេ ? យាយទៅពេទ្យសង្ហា ដៃស្រាល (អត់ឈឺអីតិច អាល័យតាភ្លឹកមើលពេទ្យ ភ្លេចឈឺ ) អ្នកខ្លះសួរថាចឹងហើយនៅមានអារម្មណ៏កំប្លែងសើចស្រស់ស្រាយទៀត? មិនមែនសប្បាយចិត្តម៉ានទេ (ចិត្តគេចិត្តយើង) តែខ្លាចយំទៅវាចេញឈាមទៀត ( អត់ជំរើសមានតែធ្វើcute ឥតល្ហែរចឹងហ្ម៉ងទៅ ) សួរថាឈឺទេភ្នែកហ្នឹង ? ភ្នែកមិនឈឺទេ តែឈឺចិត្តជាងtype 2 ម៉ោង15 នាទី និង8វិ ហើយstatus 1 ហ្នឹង មិនដែលtype យឺតចឹងទេ តែធើមិច បើសំលឹងអក្សរ ក ចុចទៅចេញ អ សំលឹង ស ចុចទៅចេញ យ ចឹង ។ កុំបារម្ភអី 2 , 3 ទៀតដើរភឹល វិញហើយ ។ អគុណចា ។”

Loading...

loading...
SHARE