Loading...

អាការ:ឈឺបំពង់ក ឬស្លេស្មក្នុងសួត មិនត្រឹមតែរំខានដល់ទទួលទានចំណីអាហារ និងពិបាកដង្ហើមប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យមានបញ្ហា សុខភាពកាន់តែធ្ងន់ធ្ងរទៅៗ ប្រសិនបើមិនព្រមព្យាបាល។ 👇👇ខាងក្រោមនេះជា #វិធីព្យាបាលបំពង់ក ឬស្លេស្មក្នុងសួត តាមបែបធម្មជាតិ! ស៊ែរចែកគ្នាដឹងផងមិនខាតទេបងប្អូន
អាការៈឈឺបំពង់ក ឬស្លេស្មក្នុងសួត មិនត្រឹមតែរំខានដល់ទទួលទានចំណីអាហារ និងពិបាកដង្ហើមប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យមាន បញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរទៅៗ ប្រសិនបើមិនព្រមព្យាបាល ប៉ុន្តែ អ្នកមិនចាំបាច់ព្រួបារម្ភចំពោះ បញ្ហាមួយនេះខ្លាំងពេកឡើយ ព្រោះអ្នកអាចព្យាបាលឲ្ យជាសះស្បើយឆាប់បំផុត ដោយប្រើធាតុផ្សំធម្មជាតិតែប៉ុន្មានមុខប៉ុណ្ណោះ។

+ធាតុផ្សំ:
-ខ្ញីស្រស់ ៦ទៅ៧ចំណិត
-ទឹក ២កែវ
-ទឹកក្រូចឆ្មារកន្លះស្លាបព្រាកាហ្វេ
-ម្រេចកន្លះស្លាបព្រាកាហ្វេ

Loading...


+របៀបធ្វើ:
-ដាំទឹកឲ្យពុះ
-ដាក់ខ្ញី និងគ្រាប់ម្រេចចូល
-រម្ងាស់រយ:ពេល១៥នាទី ដោយប្រើភ្លើងតិចៗ
-បន្ទាប់មក ត្រូវលើកចុះឲ្យត្រជាក់ សឹមបន្ថែមទឹកក្រូចឆ្មារតាមក្រោយ។

+របៀបប្រើប្រាស់
-អ្នកត្រូវទទួលទានល្បាយនេះពីរដងក្នុងមួយថ្ងៃ គឺពេលព្រឹក និងពេលល្ងាចមុនពេលទទួលទានអាហារកន្លះម៉ោង។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
(រក្សាសិទ្ធិក្នុងការថតចម្លងផ្សព្វផ្សាយដោយមិនបានទទួលការអនុញ្ញាតពីម្ចាស់គេហទំព័រ និងផេច)

ដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ yourstylishlife

loading...
SHARE