Loading...

កុមារ ពេជ្រ ថៃ ដែលធ្លាប់តែទទួលបានការ ចូលចិត្តពីទស្សនិកជនក៏កំពុង ត្រូវទទួលរងនូវររិះគន់​​​​យ៉ាង​ភ្លូក​ទឹក​ភ្លូកដី បន្ទាប់ពីគេបានឆ្លងផុតវគ្គពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រក្នុងកម្មវិធី​​ The Voice Kids Cambodia កាលពីយប់ថ្ងៃទី​​៧ ខែតុលា ឆ្នាំ២០១៧ ។ ទស្សនិកជនមួយចំនួនបានលើកឡើងថា ពេជ្រ ថៃ មិនគួរជាប់វគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រទេព្រោះតែសម្លេងរបស់គេ បើតាមស្ដាប់ទៅហាក់ដូចជាមិនអាច ស៊ីដាច់បេក្ខជនដទៃទៀតឡើយ ពោលគឺ ពេជ្រ ថៃ មានប្រជាប្រិយពូកែខាងនិយាយកំប្លែងធ្វើឲ្យទស្សនិកជនចូលចិត្ត ។

ក្នុងនោះដែរតារាកំប្លែងជើងចាស់អ្នកនាង ស៊ុននារី ម៉ូនីកា ក៏បានធ្វើការរិះគន់ទៅលើ ពេជ្រ ថៃ ផងដែរតាមរយៈការបញ្ចេញ មតិក្នុងគណនេយ្យហ្វេសប៊ុករបស់គាត់ ។ អ្នកនាង ស៊ុននារី ម៉ូនីកាបានលើកឡើងថា៖ «និយាយនេះមិនបាន បង្អាប់ក្មេងទេគឺនិយាយត្រង់ និយាយពិតវបើនិយាយអោយខ្លីទៅ ពេជ្រ ថៃ គ្នាជាប់ដោយសារតែគាត់ចេះ និយាយកំផ្លែងលេងជាមួយខូចពីដំបូងនឹងណា» ។

បន្ថែមលើនេះទៀតអ្នកនាង ស៊ុននារី ម៉ូនីកា ក៏បានលើកសរសើរពីទឹក ដមសម្លេងរបស់បេក្ខជន ឡុង លីគ័ង ផងដែរ ដោយបានសរសេរថា៖ «ត្រូវ,លីគ័ង្កសម្លេងខ្លាំងស្រែកដល់តុងហើយមិនបែកទៀត ជាពិសេសកម្មវិធីនេះគេ ត្រូវជ្រើសរើសរកសម្លេង មិនមែនរើសកាអាណិតនោះទេ, បើនិយាពីអាណិតគឺនាង ខ្ញុំអាណិតហើយ,តែធ្វើម៉េចបើសម្លេង ពេជ្រ ថៃ ស្ដាប់ទៅគ្នាគ្មានទឹកដមផងនឹងតែ! បើរើសខាងសម្ដែងកម្លែង វិញគឺពេជ្រថៃត្រូវប៉ាន់ម៉ង តើមានបងប្អូុនណាគិតដូចនាងខ្ញុំដែរទេ ចា៎ស ?»

អ្នកនាងថា​ ​​​​ថៃ ពេជ្រ ​​ក៏​មានសមត្ថភាព​​​​​​​​ច្រៀងល្អ​​ផងដែរ ប៉ុន្តែទឹកដមសំឡេងរបស់គេ មិនអាច​​​​​ទម្លាក់គូប្រកួត​ដែលបានធ្លាក់​ចេញ​បានទេ ដោយអ្នកនាង​លើកឧទាហរណ៍​ថា ​​ធៀប​​នឹង​​​​ទឹកដមសំឡេងរបស់កុមារា លីគ័ង​ ដែលស្ថិតក្នុងក្រុមតែមួយ គឺ​ លីគ័ង ល្អជាង​ និង​ចេះ​បត់បែនសំឡេង​​ បានប្រសើរ​ជាងដាច់ឆ្ងាយ។

អ្នកនាងថា ​​អ្នករៀបចំកម្មវិធី​ គួរតែយក​សំឡេងឆ្នោត​​ពីអ្នកគាំទ្រ មក​បូក​ផ្សំ នឹង​​ទឹកដមសំឡេងពីការ​ដាក់​ពិន្ទុ​​របស់​​​​​​​​​អ្នក​​ចេះ​ជំនាញវាយតម្លៃ​ភាគច្រើន ​ដោយមិនអាចពឹងតែលើ​​​​ការបោះ​ឆ្នោតមួយមុខ​​បានទេ។ អ្នកនាង​ថា គឺជារឿងអាម៉ាសណាស់ ដែលកម្មវិធី​លំដាប់​ថ្នាក់ពិភព​លោកមួយទាំងមូល តែអ្នកសំឡេងល្អត្រូវ​បាន​ធ្លាក់​​ចេញ ហើយក្មេង​ដែល​គ្រាន់តែ​​​​​ចេះតែកំប្លែង​​​​​​ធ្វើ​​កម្ម​វិធី​​​សប្បាយ​​​ បែរជា​​ជាប់គ្រប់វគ្គ ដោយសូម្បី តែ​​​ពេល​​​​​ច្រៀងជម្រុះក្នុងក្រុម​មុន​វគ្គ​ពាក់​កណ្ដាលផ្ដាច់ព្រ័ត្រ​​ ក៏​អ្នកនាង​ថា ច្រៀង​​​មិនល្អ ដូច​​​​​អ្នកធ្លាក់នា​ពេលនោះដែរ៕

Loading...

loading...
SHARE