ការដាក់អាហារូបករណ៍មានជាដំណាក់កាលរបស់វា។ មុនដំបូងអ្នកបំពេញពាក្យសុំយកទៅដាក់ ដោយភ្ជាប់ជាមួយនឹងឯកសារពាក់ព័ន្ធផ្សេងៗទៀត​ដែល​តំរូវដោយកម្មវិធីអាហារូបករណ៍។ លុះពេលដែលគណកម្មការង្វាយ​​តម្លៃបានបិទបញ្ចប់ការវាយតម្លៃលើសមត្ថភាពរបស់បេក្ខជននីមួយៗហើយ គេនឹងប្រកាស​ឈ្មោះបេក្ខជនដែលជាប់តង់ទីមួយ (Shortlisted candidates) ដូច្នេះបេក្ខជនដែលជាប់បន្តទៅវគ្គបន្ទាប់ទៀតនឹងត្រូវបានគេអញ្ជើញឲ្យទៅធ្វើការសម្ភាសន៍ផ្ទាល់មាត់ដើម្បី​ការជំរុះម្តងទៀត។ វាមានន័យថាបើអ្នកត្រូវបានគេអញ្ជើញឲ្យទៅធ្វើការសម្ភាសន៍ផ្ទាល់មាត់ អ្នកគឺជាបេក្ខជនម្នាក់ដែលគេមើលឃើញថាមានសក្តានុពលក្នុងការទទួលបានអាហារូបករណ៍នោះ។ ដូច្នេះមានឱកាសបានទៅដល់វគ្គសម្ភាសន៍គឺអ្នកបានឈានមួយជំហានទៅកាន់ក្តី​សុបិនរបស់អ្នកហើយ។

ប៉ុន្តែរឿងមួយដែលពិបាកនោះគឺ អ្នកនឹងត្រូវឆ្លងកាត់​ការសម្ភាសន៍ដ៏លំបាក (nerve-wracking scrutiny of face-to-face communication) ផ្ទាល់មុខជាមួយគណកម្មការរង្វាយតម្លៃម្នាក់ ឬច្រើននាក់។​ ប៉ុន្តែចូរកុំបារម្ភ មិនមែនតែអ្នកទេដែលនឹងរងសម្ពាធមួយនេះ បេក្ខជនដទៃទៀតក៏ដូចគ្នាដែរ ដូច្នេះអ្វីដែលសំខាន់ត្រូវធ្វើគឺត្រៀមខ្លួនឲ្យស្រេចមុននឹងថ្ងៃសម្ភាសន៍មកដល់។ រឿងមួយក្នុងចំណោមរឿងដែលអ្នកត្រូវត្រៀមនោះគឺគិតទុកថាអ្នកសម្ភាសន៍អាចនឹងសួរសំណួរបែបណា។ នៅក្នុងអត្ថបទនេះយើងខ្ញុំលើកយកសំណួរដែលពិបាកចំនួនពីរដើម្បីឲ្យលោកអ្នកបានដឹង និងត្រៀមខ្លួនឆ្លើយនឹងសំណួរទាំងនេះបើសិនគេសួរ។

១៖​ ចូរបង្ហាញពីចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នក។

What is your greatest strength and weakness?

២៖ យើងមានបេក្ខជនដែលមានសមត្ថភាពជាច្រើន តើអ្នកអាចប្រាប់បានទេថាហេតុអ្វីបានជាយើងត្រូវជ្រើសរើសយកអ្នក មិនមែនបេក្ខជនដទៃ?

We have many potential candidates, why should we choose you, not others? 

ដូច្នេះហើយ បើសិនជាអ្នកបានទៅដល់វគ្គសម្ភាសន៍ហើយ សូមកុំមើលរំលងនូវពីរសំណួរខាងលើនេះ។ បើទោះជាមិនប្រាកដ ១០០% ថាសំណួរនេះនឹងត្រូវបានសួរក្នុងពេលសម្ភាសន៍ក៏ដោយ អ្នកគួរតែត្រៀមខ្លួនដូចដែលពាក្យបុរាណខ្មែរលោកពេលថា “ការពារប្រសើរជាង​ព្យាបាល” និងឃ្លាភាសាបរទេសថា “If fail to plan, you plan to fail”។ សង្ឃឹមថាប្រិយមិត្តទាំងអស់គ្នាទទួល​បាន​គោល​បំ​ណង​ល្អ​ក្នុង​អត្ថបទមួយនេះ ហើយក៏សុំអភ័យទោសផងដោយមិនបានសរសេរណែនាំពីរបៀបឆ្លើយសំណួរទាំងពីរនេះ។ បើមានឱកាសយើងខ្ញុំនឹងចែកចាយបន្តទៀតឲ្យកាន់តែស៊ីជម្រៅទាក់ទងនឹងការសម្ភាសន៍អាហារូករណ៍។ សូមអរគុណចំពោះការគាំទ្រកន្លងមក។

SHARE