Loading...

កណ្ដាល៖ ករណីផ្ទះកំប៉ុងហ្គាស មួយបានកើតឡើង បណ្តាលអោយស្រ្តីម្នាក់រងរបួសស្រាល ស្ថិតនៅត្រង់ចំណុនភូមិ​ព្រែក​តាសេក ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្ដាល កាលពីថ្ងៃទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧។

ជនរងគ្រោះមានឈ្មោះ មី រឿន ភេទ​ស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​តាសេក ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កសិករ (រងរបួស​ត្រង់​ក្បាលពោះ) ។

នៅមុនពេលកើតហេតុគេឃើញ ស្រ្តីរងគ្រោះខាងលើ បានដើរទៅទិញស្រាផឹក ខណៈពេលនោះដែល កំប៉ុងហ្គាស ដែលម្ខាស់ផ្ទះលក់ ចាបហួយដាក់លក់ក្បែរនោះ ក៏​ស្រាប់តែ​ផ្ទុះ​ឡើង បណ្តាលអោយខ្ទៀតកំប៉ុងហ្គាស ត្រូវស្រ្តីរងគ្រោះចំក្បាលពោះ រងរបួស​ដាច់​រលាត់​ចេញឈាម​តែម្ដង ភ្លាមៗនោះ ម្ចាស់ផ្ទះ​លក់​ចាបហួយ​ខាងលើ ក៏បាន​ដឹក​ជនរងគ្រោះ មកកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​កោះធំ​តែម្ដង ។បច្ចុប្បន្ន ជនរងគ្រោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​កោះធំ ៕

loading...
SHARE