ការ ទទួល ទាន អាហារ ប្រចាំ ថ្ងៃ មាន សារៈសំខាន់ ណាស់ សម្រាប់ ចិញ្ចឹម ទ្រទ្រង់ រាង កាយ។ នៅ ក្នុង ជីវភាព ប្រចាំ ថ្ងៃ អាហារ មួយ ចំនួន អាច ផ្ដល់ ផល ល្អ សម្រាប់ សារពាង្គកាយ តែ ផ្ទុយ ទៅ វិញ ម្ហូប អាហារ មួយ ចំនួន ផ្សំ ឡើង ពី សារធាតុ ផ្សេង ៗ ជា ច្រើន ដែល អាច បង្ក ផល វិបាក សម្រាប់ សុខភាព ផង ដែរ៖

១. ប្រហិត សាច់ ក្ដាម
គ្រាន់ តែ ក្រឡេក មើល ភ្លាម អ្នក អាច ដឹង ថា ប្រហិត នោះ ជា អាហារ ក្លែង ក្លាយ បាត់ ទៅ ហើយ ដោយ សារ តែ សាច់ ក្ដាម ពិត មិន មែន ណែន រលោង ស្អាត បែប នោះ ទេ។ ប្រហិត សាច់ ក្ដាម ជា អាហារ មួយ មិន ផ្ដល់ ផល ប្រយោជន៍ ដល់ សុខភាព នោះ ទេ ដោយ វា មិន មាន សារជាតិ ល្អ ដូច ជា Omega-3 ប៉ុន្តែ វា មាន ជាតិ Monosodium glutamate អំបិល គ្រឿង បង្ការ មិន ឲ្យ ខូច គុណ ភាព និង សមាស ធាតុ គីមី ជា ច្រើន ទៀត។

២. ផលិត ផល ប៉េងប៉ោះ កំប៉ុង សារធាតុ ចិញ្ចឹម លីកូពីន (Lycopene) មាន នៅ ក្នុង ប៉េងប៉ោះ ធម្មជាតិ ជួយ បន្ថយ ហានិភ័យ ជំងឺ មហារីក ដល់ សុខភាព។ ប៉ុន្តែ អត្ថប្រយោជន៍ នោះ បាន បាត់ បង់ ទាំង ស្រុង នៅ ពេល ដែល ផ្លែ ប៉េងប៉ោះ ត្រូវ បាន ច្រក កំប៉ុង មាន ផ្ទុក សារធាតុ គីមី ដែល បង្អាក់ ដល់ សកម្មភាព អ័រម៉ូន នៅ ក្នុង រាង កាយ។ ដោយ សារ តែ ប៉េងប៉ោះ មាន ជាតិ អាស៊ីត ដែរ កំប៉ុង ច្រក ដែល មាន សមាសធាតុ គីមី BPA បាន បញ្ចេញ មក ប្រតិកម្ម បង្ក គ្រោះ ថ្នាក់ ដល់ សុខភាព ដោយ វិវឌ្ឍ ជា ជំងឺ មហារីក ជំងឺ បេះ ដូង និង បង្ក បញ្ហា ដល់ ការ បន្ត ពូជ ផង ដែរ។

៣. អាហារ កញ្ចប់ រសជាតិ ផ្លែ ឈើ
នំ កញ្ចប់ ដែល មាន ក្លិន ដូច ផ្លែ ឈើ មិន មែន សុទ្ធ សឹង តែ ផ្សំ ពី ផ្លែ ឈើ ពិត ប្រាកដ ទាំង អស់ នោះ ទេ។ វា ជា សារធាតុ ដែល ធ្វើ ឡើង ពី សារធាតុ ស្ករ ផ្សំ គ្នា ដូច ជា ពោត ក្រៀម ទឹក ស៊ីរ៉ូ ស្ករ Fructose និង សារធាតុ Maltodextrin ។

៤. ភេសជ្ជៈ រសជាតិ ផ្លែ ឈើ
ភេសជ្ជៈ រសជាតិ ផ្លែ ឈើ គឺ ផ្សំ ឡើង ពី ការ បន្ថែម ជាតិ ស្ករ (មិន មែន ធម្មជាតិ) រស ជាតិ ផ្លែ ឈើ រួច ត្រូវ បាន វេច ខ្ចប់ បង្ហាញ ថា ជា ភេសជ្ជៈ ស្រស់ ៗ សម្រាប់ សុខភាព។

៥. ប៊័រ និង ដំណាប់ លាប នំប៉័ង សាំងវ៉ិច
ប៊័រ និង ដំណាប់ លាប នំប៉័ង សាំងវ៉ិច ផ្សំ ឡើង ពី សារធាតុ ជា ច្រើន ដូច ជា ពណ៌ សិប្បនិមិត្ត គ្រឿង បន្ថែម រសជាតិ គ្រឿង បង្ការ មិន ឲ្យ ខូច គុណ ភាព សារធាតុ ប្រេង Hydrogenated ជាតិ ស្ករ (មិន មែន ធម្មជាតិ) រស ជាតិ ផ្លែ ឈើ និង សារធាតុ Azodicarbonamide ។

៦.ប្រហិត សាច់ មាន់ បំពង
សាច់ មាន់ ដុំ បំពង មួយ ចំនួន គឺ ធ្វើ ឡើង ដោយ ការ វាយ សាច់ មាន់ បញ្ចូល គ្នា រួច ដាក់ បំពង និង ខ្ចប់ ចូល គ្នា ជា ដុំ សាច់ មាន់ បំពង។ ចំពោះ ដុំ សាច់ មាន់ បំពង ទាំង នោះ គឺ មាន បរិមាណ សាច់ តិច ជាង ពាក់ កណ្ដាល នៃ ដុំ សាច់ មាន់ នោះ ដោយ វា នៅ លាយ ឡំ ជា មួយ និង អំបិល សារធាតុ ខ្លាញ់ និង ជាតិ ស្ករ ច្រើន ជាង បរិមាណ សាច់។

៧. សាច់ ច្នៃ
សាច់ ក្រក ប្រហិត Hot Dog និង សាច់ ផ្សេង ៗ ដែល គេ យក ច្នៃ ដើម្បី ទុក បាន យូរ គឺ ជា អាហារ ឆ្ងាញ់ និង ពេញ និយម ប៉ុន្តែ វា មាន ហានិភ័យ ខ្ពស់ ដោយ អាច បង្ក ជា ជំងឺ មហារីក។ សាច់ ទាំង អស់ នេះ ត្រូវ បាន ផលិត ឡើង ដោយ ប្រើ អំបិល ក្នុង បរិមាណ ខ្ពស់ និង សារធាតុ គីមី ជា ច្រើន ដែល បង្ក គ្រោះថ្នាក់ សម្រាប់ សុខភាព។ ការ សិក្សា រយៈ ពេល ១៣ឆ្នាំ បាន បង្ហាញ ថា មនុស្ស ម្នាក់ ក្នុង ចំណោម ១៧ នាក់ បាន ស្លាប់ ដោយ សារ ការ ញ៉ាំ សាច់ ប្រភេទ នេះ ជា ប្រចាំ។ សាច់ ប្រភេទ នេះ មើល ទៅ ស្រស់ ប៉ុន្តែ វា ក៏ មាន ផ្ទុក សារធាតុ Carcinogens ដូច ជា បារី ដូច្នោះ ដែរ។

ការ ទិញ របស់ ទាំង នេះ អាច ធ្វើ ឲ្យ អ្នក ចំណេញ ពេល វេលា រៀប ចំ អាហារ សម្រាប់ ស្រស់ ស្រូប ប៉ុន្តែ វា អាច មាន ផល ប៉ះ ពាល់ ទៅ លើ សុខភាព របស់ អ្នក៕

ប្រែ សម្រួល៖ មាន រតនា ប្រភព៖ amaznginfo , dailyhealthpost, littlethings

SHARE