Loading...

វាជាវិប្បិសារីដ៏ធំមួយសម្រាប់ខ្ញុំ…..ដោយសារតែចង់ស្អាត ចង់សរ ប្រេីប្រាស់ឡេលាយមិនគ្រប់ហេីយប្រេីថ្នាំខាត់ប្ដូរជាញឹកញាប់ទៀត ខាត់មួយតួខ្លួនពេលមានបញ្ហា បញ្ហាតែបាតដៃ សួរពេទ្យ ពេទ្យថាមកពីយេីងយកដៃទៅខាត់ខ្លាំងៗជាមួយថ្នាំហេីយពេលយេីងខាត់វាវាធ្វេីអោយជ្រាបចូលស្បែក…រហូតមកដល់ពេលនេះដៃសឹក

ហេីយឥឡូវចាប់ផ្ដេីមប្រេះចេញពីគ្នាត្រង់ខ្សែក្រឡាដៃទៀត ធ្វេីទុក្ខ រមាស់រហូត ពេលយប់សឹងតែមិនបានគេង ញាំសាច់គោ ពងមាន់ ពងទា គ្រឿងសមុទ្រក៏មិនកេីត មិនញាំក៏រម៉ាស់ បេីញាំកាន់តែរម៉ាស់ហេីយកាន់តែខ្លាំង មិនចង់បានបែបនេះទេព្រោះស្រឡាញ់ស្បែកទេីបចង់ធ្វេីអោយសស្អាតតែចុងក្រោយ….អ្នកទាំងគ្នាដែលប្រេីសារធាតុគីមី ដូចជាផឹកអោយស ចាក់អោយស ឡេលាយ ថ្នាំខាត់គួរតែជៀសវាង និង បញ្ឈប់ទៅ៕ ប្រភព៖ Ruby Berry

Loading...

loading...
SHARE