Loading...

រូបមន្តធ្វើទឹកក្រូចឆ្មារ៖
– ចិតខ្ញីជាចំណិតរួចគាបយកទឹកប្រមាណ ៣/៤ ពែងកាហ្វេ (រួចយកទៅចំហុយឲ្យឆ្អិនប្រមាណ១០នាទី)
– ទឹកក្រូចឆ្មាច្របាច់រួច ប្រហែល២ចំណិត
– ស្ករស ៤ស្លាបព្រាកាហ្វេ (តាមចំណូល)
– អំបិល កន្លះស្លាបព្រាកាហ្វេ (ឬតិចជាងនេះ)
– ទឹកសូដា
– ទឹកកក
– ប្រសិនបើអ្នកចង់ដាក់ទឹកឃ្មុំ គ្រាន់តែដាក់ស្ករ ២ស្លាបព្រាកាហ្វេ រួចដាក់ទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ
– លាយល្បាយខាងលើហើយកូរឲ្យសព្វ ដាក់ចូលកែវរួចចាក់បន្ថែមទឹកសូដាដល់ ៣/៤ នៃកែវ រួចដាក់ទឹកកកជាការស្រេច អាចពិសារពេលព្រឹកមុនពេលទទួលទានអាហារ២០នាទី។

លក្ខណៈសម្បត្តិនៃទឹកក្រូចឆ្មារ
– ជួយបន្ថយការក្អក ឈឺក ផ្តល់វីតាមីន C ដល់រាង្គកាយ ជួយសម្រួលសម្ពាធឈាមបានល្អ បន្ថយស្ត្រេស កាត់បន្ថយកំណកឈាម និងជួយការបង្កើនសមត្ថភាពនៃកោសិកាប្រសាទផងដែរ ។
– ជួយព្យាបាលមុនលើផ្ទៃមុខ៖ ផឹកទឹកក្រូចឆ្មានឹងជួយបំលែងសីតុណ្ហភាពអាស៊ីតក្នុងរាងកាយ ដូច្នេះនឹងជួយលោកអ្នករក្សាសុវត្ថិភាពពីការកើតមុន។
– វាក៏អាចជួយសម្រកទម្ងន់ បានយ៉ាងមានប្រសិទ្ធភាពផងដែរ បើលោកអ្នកពិសារវាជាមួយនឹងទឹកក្ដៅជាប្រចាំ
– ជួយទប់ស្កាត់មិនឲ្យកកើតគ្រួសតម្រងនោម និងជួយលោកអ្នកបញ្ចេញនូវគ្រួសនោះចេញមកក្រៅ
– ជំនួយប្រព័ន្ធភាពស៊ាំរាង្គកាយ ថង់ប្រមាត់ ជំងឺរលាកពោះវៀនធំ វាល្អសម្រាប់អ្នកដែលមាន ជំងឺរលាកសន្លាក់ដៃជើង
– វាអាច ជួយលាងសំអាតគ្រឿងក្នុងរបស់យើងបាន ដូចជា លំពែង សួត និង ថ្លើម ជាដើម
ប្រភពអត្ថបទដោយ៖ អ៊ាង សុផល្លែត

Loading...

loading...
SHARE