Loading...

ខេត្តកំពង់ចាម៖ ក្មេងស្រី​ដ៏​ស្រស់ស្អាត វ័យ១៨ឆ្នាំ​ម្នា​ក់បាន​បាត់​ពី​ផ្ទះ​ដោយ​មិនដឹង​មូលហេតុ បាន​បណ្ដាល​ឲ្យ​ក្រុមគ្រួសារ​សាច់ញាតិ​បារម្ភ​បាន​ខំ​ស្វែងរក​តាម​ទី​នានា និង​ប្រកាស​ដំណឹង​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្រែង​មាន​បងប្អូន​បាន​ជួប ឬ​ស្គាល់​មេត្តាជួយ​ខ​ល​ប្រាប់​សាច់ញាតិ​ឲ្យ​បាន​ដឹងផង។

ដំណឹង​បាត់​ក្មួយ​ស្រី​ត្រូវបាន​បង្ហោះ​ដោយ​ព្រះ​គុណ​ម្ចាស់​មួយអង្គ​ដែលជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ព្រះគ្រូ​ធម្មាចារ្យ សិរី​វឌ្ឍនៈ​វិជ្ជា ខាន់ សុជាតិ កាលពី​ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៧ ថា ព្រះ​គុណ​ម្ចាស់​បាន​បាត់​ក្មួយ​ស្រី​ជីដូនមួយ​ឈ្មោះ សៀង យិ អាយុ១៨ឆ្នាំ រស់នៅ​ភូមិ​បឹង​កុក ស្រុក​កំពង់ចាម ខេត្តកំពង់ចាម អស់​រយៈពេល២យប់២ថ្ងៃ​ហើយ តែបើ​គិតដល់​ថ្ងៃទី២៦នេះ មាន​តយៈ​ពេល៦ថ្ងៃ​ហើយ។ ដូច្នេះ​បើ​បងប្អូន​បានឃើញ​សូម​មេ​ត្ត​ជួយ​ពិតទូល​ដំណឹង​តាមរយៈ​លេខ​ទូរ​សព្ទ​ព្រះ​គុណ​ម្ចាស់​ពីរ​ខ្សែ 070258059 / 0973633834

Loading...

ខាងក្រោម​នេះ​ជា​ខ្លឹមសារ​ទាំងស្រុង ៖

«សេចក្តីជូនដំណឹង​ជាបន្ទាន់​ដល់​បងប្អូន​ជា​អ្នកប្រើប្រាស់​បណ្តាញ​សង្គម Fb ទាំងអស់, ខ្ញុំព្រះករុណា អាត្មាភាព​បាន​បាត់​ក្មួយ​ស្រី​ជីដូន១អស់​រយៈពេល ២ យប់២ថ្ងៃ​ហើយ ដែល​មិនទាន់​ឃើញ​ទេ, ដែលមាន​ឈ្មោះថា (សៀង យិ) មាន​អាយុ១៨ ឆ្នាំ ដែល​រស់នៅ​ភូមិ​បឹង​កុក ស្រុក​កំពង់ចាម ខេត្តកំពង់ចាម ៕ »


loading...
SHARE