Loading...

រឿងសិសិររដូវក្នុងបេះដូង គឺជាចំណងជើងរឿងភាគដំបូងរបស់ស្ថានីយទូរទស្សន៌ហង្សមាស ដែលគ្រោងសម្ពោធជាផ្លូវការនៅថ្ងៃទី 14 ខែកញ្ញា ឆ្នាំ 2017 ខាងមុខនេះ។ រឿងសិសិររដូវក្នុងបេះដូង មានការចូលរួមសំដែងដោយកំពូលតារាចំរៀង ឆន សុវណ្ណរាជ សុគន្ធនីសា សូណូ វង្ស តារារតនា និងតារាល្បីៗជាច្រើនទៀត។

រឿង សិសិររដូវក្នុងបេះដូង​ គឺជាខ្សែភាពយន្តផលិតឡើងវិញពីរឿងភាគទូរទស្សន៍ដ៏ល្បីរបស់កូរ៉េខាងត្បូង Autumn In My Heart ហើយរឿងនេះផ្ទាល់ក៏ត្រូវបានបណ្តាប្រទេសជាច្រើនដូចជាចិន ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន តួគី បានយកមកផលិតឡើងវិញនិងទទួលបានការគាំទ្រយ៉ាងខ្លាំង។
ស្ថានីយទូរទស្សន៍ហង្សមាស បានទទួលសិទ្ធផ្តាច់មុខនិងសហការជាមួយទូរទស្សន៍ KBS យកមកផលិតឡើងវិញជារឿង សិសិររដូវក្នុងបេះដូង។

Loading...


ជុំវិញការយកខ្សែភាពយន្តកូរ៉េមកផលិតឡើងវិញនេះ បណ្តាលអោយមានមតិរិះគន់ មួយចំនួនពីសំណាក់អ្នកលេង Facebook ដោយពួកគេលើកឡើងថា “ចម្រៀងcopy ដល់រឿង copy ទៀត”, “ស្នាដែផលិតករខ្មែរល្អៗគគោកហេតុអីចាំបាច់ទិញសិទ្ធគេ យកមកថតជារបស់គេធ្វើអី បើចំនាយលុយ គំនិតខ្លួនឯង ហើយផលិតខ្លួនឯងទៅវាមិនអស្ចារ្យ ហី ខ្ញុំមិនជឿផលិតករខ្មែរធ្វើមិនបានទេ”។

តែទោះជាយ៉ាងណាមតិរិះគន់គឺតិចតួចបំផុត ដោយការគាំទ្រមានច្រើនសន្ធឹកសន្ធាប់។ អ្នកគាំទ្រមួយចំនួនបានព្យាយាមពន្យល់អ្នកដែលមានមតិរិះគន់មកលើរឿងនេះ ដោយគាត់លើកឡើងថា “រឿងនេះមិនមែន Copy នោះទេ គឺគេបានទិញសិទ្ធត្រឹមត្រូវយកមកផលិតឡើងវិញ ហើយមិនមែនតែយើងទេជាអ្នកទិញ សូម្បីប្រទេសអភិវឌ្ឍមួយចំនួនក៏គេទិញដែរ ការធ្វើបែបគឺជាជំហ៊ានដ៏ល្អដើម្បីអោយផលិតករខ្មែរយើងបានសិក្សាពីគេ និងយកមកអភិវឌ្ឍន៌ភាពយន្តភាគរបស់យើង”។

សូមទស្សនាវីដេអូ Teaser ខាងក្រោមនេះ


loading...
SHARE