ស្រុកស្អាង៖ សមត្ថកិច្ចស្រុកស្អាងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានធ្វើការឃាត់ខ្លួន ជនសង្ស័យ០២ នាក់ ពីទបរក្សាទុកនូវសារធាតុញៀន (ម៉ាទឹកកក) កើតហេតុនៅ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ០២:៣០ នាទី នៅចំណុចលើស្ពានព្រែកឃ្លោក ស្ថិតនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ ទី០១មានឈ្មោះ វណ្ណ សិត ភេទប្រុស អាយុ ២៤ ឆ្នាំនៅភូមិ លេខ០៤ ឃុំប្រាសាទ ស្រុកស្អាង ខេត្ត កណ្តាល និងទី០២មានឈ្មោះ អ៊ិន អាត ភេទ ប្រុស អាយុ ២៥ ឆ្នាំនៅភូមិ លេខ០៤ ឃុំប្រាសាទ ស្រុកស្អាងខេត្តកណ្តាល ។

វត្ថុតាងចាប់យករួមមានៈ ម្សៅក្រាមពណ៍សថ្លា សង្ស័យជាគ្រឿងញៀន ប្រភេទម៉ាទឹកកក០១ កញ្ចប់តូច និងម៉ូតូ០១ គ្រឿង ម៉ាក SUZUKI. NEX ពណ៌ ផ្កាឈូក ផ្លាកលេខ ភ្នំពេញ 1BO. 0382 ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី ២៨ ខែ មេសា ឆ្នាំ២០១៧ វេលាម៉ោង ១៤.៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលត្រើយស្លា បានចេញល្បាតក្នុងភូមិសាស្រ្ត ដល់ចំណុចលើស្ពានព្រែកឃ្លោក បានប្រទះឃើញជនសង្ស័យ០២នាក់ កំពុងជិះម៉ូតូ០១គ្រឿង ដោយមានការសង្ស័យ ក៏បានធ្វើការ ត្រួតពិនិត្យរកឃើញគ្រឿងញៀន(ម៉ាទឹកកក)០១កញ្ចប់តូច រួចឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាងមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលត្រើយស្លា ។ នៅចំពោះមុខសម្ថកិច្ច ឈ្មោះ អ៊ិន អាត បានសារភាពថា ខ្លួនបានទិញគ្រឿងញៀនពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ នៅម្តុំវត្ត ពោធិអណ្តែក ស្ថិតក្នុង ភូមិពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ក្នុង ០១កញ្ចប់ តម្លៃ ៣ម៉ឺនរៀល ដើម្បីយកទៅប្រើប្រាស់ ។បន្ទាប់មកប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា បញ្ជូនជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីអនុវត្តតាមនីតិវិធី ។

SHARE