Loading...

សប្បាយ​ក្លាយ​ជា​ទុក្ខ​ ចូល​រួម​កម្មវិធី​ជប់លៀង ​ស្រាប់តែ​សង្សារ​ប្រកាស​សុំ​រៀបការ​ជាមួយ​ស្រី​ផ្សេង​ (មានវីដេអូ)

សិល្បៈ ៖ ជា​រឿង​សប្បាយ​ចិត្ត​គ្មាន​អ្វី​ប្រៀប​បាន​សម្រាប់​នារី​ៗ ​ពេល​ដែល​សង្សារ​របស់​ខ្លួន​បាន​រៀបចំ​កម្មវិធី​ជប់លៀង​អញ្ជើញ​ភ្ញៀវ​ជា​ច្រើន​ចូលរួម​ ហើយ​បាន​ប្រាប់​គេឯង​ជា​មុន​ថា ​ក្នុង​កម្មវិធី​នេះ ​គេ​នឹង​ប្រកាសសុំ​នារី​ម្នាក់​រៀបការ​ធ្វើ​ជា​ភរិយា ​ប៉ុន្តែ​ក្ដី​រីករាយ​នេះ ​​បាន​ប្រែក្លាយ​ជា​រឿង​ទឹក​ភ្នែក​មួយរំពេច​ ព្រោះ​នារី​ ដែលគូស្នេហ៍​ប្រកាស​សុំ​រៀបការ​ជា​ស្រី​ផ្សេង​ទៅ​វិញ​។ ​

រឿង​ពិត​ក្នុង​ស្រទាប់​យុវវ័យ​មួយ​នេះ​ដ្បិតតែ​អ្នក​និពន្ធ​លោក Seng Sovanara ​មិន​ហ៊ាន​បញ្ជាក់​ប្រាប់​អត្តសញ្ញាណ​គូស្នេហ៍​ពិត​ក្នុង​រឿង​នេះ​ក្ដី​ ប៉ុន្តែ​សាច់រឿង​ដ៏​ឈឺចាប់​មួយ​នេះ​ត្រូវ​បាន​លោក​លើក​មក​និពន្ធ​ជា​បទ​ចម្រៀង ​និង​ថត​ជា​ MV ​ក្នុង​បទ​ “មនុស្ស​មាន​បញ្ហា​ ឲ្យ​ធ្វើ​ធម្មតា​ម្ដេច​ទៅ​? ” ដែល​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​ស្រទាប់​យុវវ័យ​ជា​ច្រើន​។

Loading...

គួរ​បញ្ជាក់​ដែរ​ថា ​បទ​ចម្រៀង​”មនុស្ស​មាន​បញ្ហា​ ឲ្យ​ធ្វើ​ធម្មតា​ម្ដេច​ទៅ?​ ” គឺជា​បទ​ចម្រៀង ​Original Song ​និពន្ធ ​Melody ​និង​ទំនុក​ច្រៀង​ដោយ​លោក ​ សេង សុវណ្ណារា ​និង​និពន្ធ​បទភ្លេង​ដោយ​ក្រុម I Like Original Song និង​ច្រៀង​ដោយ​តារា​ចម្រៀង​ពន្លក​ថ្មី​កញ្ញា​ Lindee ដឹកនាំដោយលោក Vongsa ​ហើយ​បទ​ចម្រៀង​មួយ​បទ​នេះ​ក៏​បាន​ចងក្រង​ចេញ​ពី​រឿង​ពិត​របស់​គូ​ស្នេហ៍​មួយ​គូ​ ដែល​បាន​កើត​ឡើង​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៦​។ ​


បើ​ប្រិយមិត្ត ​Kqube.net​ ចង់​ដឹង​រឿង​ពិត​គូស្នេហ៍​ខាង​លើ​នេះ​កើត​ឡើង​មាន​ដំណើរ​រឿង​បែប​ណា​នោះ ​សូម​កុំ​អូស​រំលង ​MV ​ខាង​ក្រោម​ ៖

ប្រភព៖ ​​amapapa

loading...
SHARE