Loading...

ប្រសិនបើ​ស្វាមី​របស់​អ្នក​បញ្ចេញ​ប្រតិកម្ម​ដូច​ខាងក្រោម​នេះ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​បម្រែបម្រួល​របស់​គាត់ ឬ​គាត់​កំពុង​ផិតក្បត់​អ្នក​ហើយ។
1. គាត់​ឧស្សាហ៍​រិះគន់​អ្នក គាត់​លែង​សរសើរ លែង​បារម្ភ​ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ។ គាត់​និយាយ​មើលងាយ​ដល់​បុគ្គលិកលក្ខណៈ ការស្លៀកពាក់ រូបកាយ និង​សក់​របស់​អ្នក។ បើ​ទោះ​ជា​អ្នក​ធ្វើ​អ្វី​បាន​ល្អ​ឥតខ្ចោះ​ក៏ដោយ គាត់​ក៏​នៅតែ​ស្វែងរក​កំហុស​អ្នក​ឱ្យ​ឃើញ​ដែរ។

2. ប្រៀបធៀប​ភរិយា​នឹង​អ្នកដទៃ បើសិន​ស្វាមី​យក​ភរិយា​ខ្លួន​ប្រៀបធៀប​នឹង​មនុស្ស​ស្រី​ដទៃ បាន​ន័យ​ថា​ជីវិត​រៀបការ​មួយ​នេះ​នឹង​កាន់តែ​លែង​មាន​ន័យ​ហើយ។

3. មិន​ត្រលប់​មក​ផ្ទះ​ក៏​មិន​ប្រាប់ ហើយ​បើ​នៅ​ផ្ទះ​ចង់​តែ​នៅ​ម្នាក់ឯង បើ​គាត់​មើល​ទូរទស្សន៍ ញ៉ាំ​អាហារ​តែ​ម្នាក់ឯង។ ពេល​ទំនេរ​មិន​ចូលចិត្ត​ចំណាយ​ពេល​ជាមួយ​ភរិយា។

4. មិន​ខ្វល់ខ្វាយ​ពី​អារម្មណ៍​របស់​ប្រពន្ធ

គាត់​លែង​ចាប់អារម្មណ៍​នឹង​អ្វី​ដែល​អ្នក​កំពុង​គិត ពី​ក្តីសុខ​របស់​អ្នក និង​មិន​អើពើ​នឹង​អារម្មណ៍​តានតឹង​របស់​អ្នក។

5. លែង​ចាំ​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍ ថ្ងៃ​កំណើត​ប្រពន្ធ ឧទាហណ៍៖ គាត់​តែងតែ​ភ្លេច​ថ្ងៃ​កំណើត​របស់​ភរិយា ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍…។

Loading...

6. តែងតែ​មើល​ឃើញ​កំហុស​អ្នក អ្នក​តែងតែ​ជា​មេ​បញ្ហា​សម្រាប់​គាត់ ហើយ​ពេល​អ្នក​រអ៊ូ​ថា គាត់​ឈប់​ស្រឡាញ់​អ្នក​ហើយ គាត់​លាតត្រដាង​ពី​កំហុស​អ្នក​ភ្លាម។ នេះ​ជា​សញ្ញា​ច្បាស់​ណាស់​ថា ស្វាមី​អ្នក​កំពុង​រក​ហេតុផល​ចាកចេញ​ពី​ជីវិត​រៀបការ​នេះ​ហើយ។

7. គាត់​មិន​ព្រម​កែ​កំហុស ពេល​អ្នក​សុំ​ឱ្យ​គាត់​កែ​ទម្លាប់​មិន​ល្អ (ចូល​គេង​យប់ជ្រៅ ស្រែក​ក្នុង​ផ្ទះ…) គាត់​ធ្វើ​ជា​ស្តាប់​មិន​ឮ គ្មាន​ប្រតិកម្ម​អ្វី ហើយ​នៅតែ​បន្ត​ធ្វើ​វា​ដដែល។ អ្នក​តែងតែ​ជា​អ្នកលះបង់ ផ្លាស់ប្តូរ​ខ្លួនឯង​ដើម្បី​រក្សា​ចំណង​អាពាហ៍ពិពាហ៍។

8. មិន​ផ្តល់​ពេលវេលា​ឱ្យ​ប្រពន្ធ​ជួប​មិត្តភក្តិ និង​គ្រួសារ
គាត់​លែង​បង្កើត​ភាពរីករាយ​ជាមួយ​មិត្តភក្តិ​អ្នក ឬ​បដិសេធ​មិន​ចូលរួម​ក្នុង​ការងារ​សង្គម​ដូច​មុន៕


ប្រភព៖ khmerload

loading...
SHARE