Loading...

ភ្នំពេញៈ យុវជនម្នាក់ បានបើករថយន្តចូលក្នុងវីឡារបស់គេ រួចចតរថយន្តទុក ហើយដើរចូលទៅក្នុងផ្ទះ​ ធ្វើសកម្មភាព​បើកទូរទឹកកក និងបើកទ្វារ​បន្ទប់ ហើយ​ម្ចាស់គេឃើញក៏​ប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្ដង។

ហេតុការណ៍ប្លែកៗនេះ បានកើតឡើងកាលពីម៉ោង១១និង៤០នាទីយប់នៅថ្ងៃទី៣០ សីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២០ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ វីទ្បាបូរីប៉េងហួតរបស់ឈ្មោះ គាំ ផានរ៉ានិត ភេទស្រី អាយុ៣២ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះ។

តាមសម្ដីម្ចាស់ផ្ទះបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផាន សុវណ្ណមុនី ភេទប្រុស អាយុ២៥ឆ្នាំមានទីលំនៅផ្ទះលេខ៨៤ ផ្លូវP៩ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ មុខរបរផ្គត់ផ្គង់គ្រឿងសំណង់ មុនពេលកើតហេតុ គាត់ (ម្ចាស់ផ្ទះ) កំពុងសម្រាក ស្រាប់តែមានជនសង្ស័យបានបើរថយន្តម៉ាកព្រូស ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AD.6997 ចូលក្នុងរបងវីឡារបស់គាត់ រួចបានដើពេញក្នុងផ្ទះទៅបើកទូរទឹកកក រួចដើរបើកបន្ទប់ក្នុងផ្ទះ។

ម្ចាស់ផ្ទះបន្តថា ក្រោយពីឃើញសកម្មភាព​របស់ជនសង្ស័យ គាត់ក៏​បានទូរស័ព្ទមកសមកិច្ចជួយអន្តរាគមន៍ ភ្លាមនោះសមកិច្ចកំពុងល្បាតក្បែរនោះ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដករថយន្ត ម៉ាកព្រូស ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2.AD.6997 ស៊េរី​ឆ្នាំ២០០៤ និងទូរស័ព្ទដៃចំនួន៣គ្រឿង -ម៉ាកអាយហ្វូន6 មួយគ្រឿង -ម៉ាកអាយហ្វូន7 មួយគ្រឿង -ណូគា63.00ចំនួនមួយគ្រឿង។

Loading...

ក្រោយឃាត់ខ្លួន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកសាកសួរនៅប៉ុស្តិ៍ ដើម្បីរកមូលហេតុ ថាតើជនសង្ស័យចូលផ្ទះខាងលើមានបំណងអ្វីឲ្យពិតប្រាដក៕

loading...
SHARE