Loading...

ថ្មីៗនេះវេបសាយបរ ទេសបាននាំរឿងវ៉ាវរបស់ អ្នកលេងហ្វេសប៊ុកម្នាក់ ដោយបានង្ហោះថា៖ ខ្ញុំនិងសង្សាររបស់ ខ្ញុំបានស្គាល់គ្នា២ឆ្នាំហើយ ដោយខ្ញុំមិនហ៊ានប្រាប់ ពុកម៉ែឲ្យដឹងឡើយ ព្រោះខ្លាចគាត់មិនពេញចិត្ត ប៉ុន្ដែនៅឆ្នាំនេះខ្ញុំទ្រាំមិន បានទើបនាំសង្សារទៅ លេងផ្ទះឲ្យពុកម៉ែស្គាល់។

មុននឹងនាំសង្សារទៅលេងផ្ទះ ខ្ញុំបានតឿនគាត់ជាច្រើនយ៉ាង ប្រាប់គាត់ហាមនិយាយស្ដីរឿងអត់ប្រយោជន៍ ប៉ុន្ដែនឹកស្មានមិនដល់ថាគាត់នឹង…ថ្ងៃនោះ ម៉ែដឹងថាខ្ញុំនាំសង្សារទៅលេងផ្ទះ ម៉ែក៏ធ្វើម្ហូបដោយខ្លួនឯង ពុកក៏មិនទៅធ្វើការ នៅរងចាំមើលនៅឯផ្ទះ លុះពេលឃើញសង្សារខ្ញុំជាលើកដំបូង ពួកគាត់ក៏សរសើរ ថាមុខមាត់សង្ហាណាស់ សង្សារខ្ញុំអៀនពេកមុខ ឡើងក្រហមតែម្ដង។

មុននឹងញ៉ាំបាយ ពុកបានទាញដៃសង្សារខ្ញុំទៅលេងអុកផងដែរ គាត់ប្រាប់ថាមិនសូវចេះលេងទេ តែទីបំផុតពុកខ្ញុំចាញ់សង្សារខ្ញុំឈ្នះ ហើយក៏ប្រាប់ថាចេះលេង ព្រោះពុកខ្ញុំព្រមចុះចាញ់ ហើយប្រាប់ថាបើមានពេល វេលាមកលេងជាមួយគ្នាឲ្យបានញឹកញាប់។

ពេលពួកយើងអង្គុយ ត្រៀមញ៉ាំបាយ ម៉ែនិងអ្នកបំរើកំពុង មមាញឹកនៅក្នុងផ្ទះបាយ ខ្ញុំបានយកជើងកេះសង្សារក្រោមតុ ស៊ីញ៉ូភ្នែកប្រាប់គាត់ឲ្យទៅជួយម៉ែ គាត់ក៏ដើរចូលទៅផ្ទះបាយ សួរម៉ែមានអ្វីឲ្យជួយទេ ម៉ែប្រាប់ថាយកម្ហូបនៅ លើតុទៅឲ្យលោកយាយ គាត់ចាស់ហើយដើរមិនរួច ត្រូវពិសាបាយនៅលើគ្រែ សង្សារខ្ញុំឃើញម្ហូបសល់នៅចាន ហើយក៏បានយកទៅចាក់ចោល រួចហើយគាត់យកម្ហូបថ្មីៗ ទៅជូនជំនួស។

យាយខ្ញុំគាត់ជាមុស្ស ចាស់ចេះរិះថាំណាស់ ទោះបីជីវភាពគ្រួសាររបស់ ខ្ញុំជាអ្នកមានមធ្យម ប៉ុន្ដែលោកយាយនៅតែរិះថាំ ម្ហូបអាហារពិសាមិនអស់ គាត់មិនដែលចាក់ចោលទេ បើសិនជាគាត់ដឹងថាខ្ញុំចាក់ ចោលគាត់មិនពេញចិត្តនឹងខ្ញុំឡើយ។

ទោះបីលោកយាយចាស់ ជរាមែនតែការចងចាំគាត់នៅល្អ នៅពេលលោកយាយ សួរថាម្ហូបទៅណា ពួកយើងក៏ឆ្លេឆ្លាឆ្លើយមិនត្រូវឡើយ សង្សារខ្ញុំបានប្រាប់យាយថា ម្ហូបចាស់ដែលនៅសល់ក្នុងចាននោះ គាត់ញ៉ាំអស់ហើយលោកយាយមិនថាអ្វីមែនទេ លោកយាយមិនរអ៊ូឡើយ ហើយថែមទាំងសប្បាយចិត្តទៀតផង។

Loading...

នៅពេលញ៉ាំបាយរួចរាល់ហើយ ម៉ែក៏សុំជជែកជាមួយ សង្សារខ្ញុំតែពីរនាក់ ម៉ែសួរអ្វី គាត់ក៏ឆ្លើយតាមត្រង់ ប្រាប់ថាផ្ទះរបស់គាត់នៅខេត្តផ្សេង ជីវភាពគ្រួសារក្រីក្រ ឪពុកម្ដាយគាត់ធ្វើស្រែដើម្បីយក លុយជួយឲ្យគាត់រៀនមហាវិទ្យាល័យ ទាំងៗដែលខ្ញុំធ្លាប់ប្រាប់គាត់ ហើយថាអ្វីដែលកុហកបានកុហកសិនទៅ ចាំរៀបការរួចចាំប្រាប់ការពិតដល់ពួកគាត់ ប៉ុន្ដែសង្សារខ្ញុំមិនព្រមធ្វើតាមឡើយ។

ញ៉ាំបាយរួចរាល់ ពុកក៏បើកឡានជូនពួក យើងទាំងពីរទៅផ្ទះជួល ពុកសួរពួកយើងថាតើពេល ណាទើបរៀបការ? សង្សារខ្ញុំងាកមុខមក រកខ្ញុំហើយនិយាយថា “កូនស្រីពុកយល់ព្រម ថ្ងៃណាគឺថ្ងៃហ្នឹង ថ្ងៃស្អែកក៏បានដែរ” ពុកសើច ហើយបានយកប័ណ្ណ ATM មកដាក់ដៃខ្ញុំហើយប្រាប់ថា “នៅក្នុងនេះមានលុយ ១៥០០០ដុល្លារ ពុកជូនទុកជាកាដូនៅថ្ងៃរៀបការ”។
ភាពស្មោះត្រង់ជា គុណសម្បត្តិដ៏សំខាន់ មនុស្សប្រុសដែលចេះ គិតដល់អ្នកដទៃ ទន់ភ្លន់ និងស្មោះត្រង់ មិនងាយរកបានឡើយ ដូច្នោះហើយវាមិនប្លែក ទេដែលពុកម៉ែជំរុញ ឲ្យឆាប់រៀបការនោះ បើមិនអញ្ចឹងទេខ្លាចអ្នក ផ្សេងឆក់បាត់ទៅឲ្យធ្វើយ៉ាងណា!

ប្រភព :khmernews

loading...
SHARE