Loading...

ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​បាន​ចូល​មក​ដល់​ហើយ ក្នុង​នោះ​មាន​ប្រជាជន​ខ្មែរ​ជា​ច្រើន​កំពុង​សស្រាក់​សស្រាំ​ធ្វើ​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឃ​នៅ​ទី​វត្ត​អារាម និង​មាន​ខ្លះ​ទៀត​ រៀប​ចំ​ឆ្លៀត​ពេល​ទៅ​​លេង​លេង​ស្រុក​កំណើត​ជួប​ជុំ​សាច់​ញាតិ និង​ឪពុក​ម្ដាយ។ ក្រៅ​ពី​បង្ហាញ​ជូន​ចម្រៀង​ល្បីៗ​សម្រាប់​រដូវ​កាល​នេះ​ហើយ ថ្ងៃ​នេះ Sabay នឹង​លើក​យក​វីដេអូ​ខ្លី​ដែល​ពាក់ព័ន្ធ​​នឹង​រដូវ​កាល​បុណ្យ​ភ្ជុំ​បិណ្ឌ​មក​ចែក​ជូន​ប្រិយមិត្ត​វិញម្តង។

វីដេអូ​ខ្លី​នេះ​ មាន​ចំណង​ជើង​ថា “ភ្ជុំ​បិណ្ឌ​១៥​ថ្ងៃ” ​ដោយ​បង្ហាញ​ពី​ជីវិត​របស់​បុរស​ម្នាក់​ផ្លាស់​លំនៅ​មក​នៅ​ទី​ក្រុង ​និង​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់​ទៅ​សួរ​សុខទុក្ខ​ គ្រួសារ ជា​ពិសេស​ឪពុក​ម្ដាយ​។ ដោយ​សង្កត់​ន័យ​ទៅ​លើ​រដូវ​កាល​​ភ្ជុំ​បិណ្ឌ​ ក្រុម​យុវជន​ដែល​ផលិត​រឿង​នេះ​ បាន​រៀប​រាប់​ថា សារ​សំខាន់​សម្រាប់​រឿង​ខ្លី​ គឺ​ចង់​រម្លឹកឲ្យ​កូន​ៗ​ទាំង​ឡាយ​គួរ​ឆ្លៀត​ពេល​ទៅ​​ជួប​ឪពុក​ម្ដាយ​ម្ដង​ ក្នុង​រយៈ ពេល​ប្រមាណ​១៥​ថ្ងៃ​នេះ ដើម្បី​កុំ​ឲ្យ​មាន​ភាព​សោក​ស្ដាយ​ដូច​កុមារ​ដែល​បាន​បង់​ម្ដាយ​ទៅ​នោះ។

Loading...

​​វីដេអូ​ដែល​មាន​រយៈពេល​ប្រមាណ​ជាង​៣​នាទី​នេះ និពន្ធ​ និង​ដឹក​នាំ ដោយ លោក​ ម៉ូលីន ថត ដោយ គុណ កាត់​ត និង​សម្ដែង​ដោយ​លោក ធូ ដែល​ជា​ម្ចាស់​បទ “ស្រលាញ់​លេង​បាន​ហើយ” ដែល​ពួក​គេ​ទាំង​នេះ ​សុទ្ធ​សឹង​​តែ​ជា​សមាជិក​​ក្នុង​ក្រុម​ចម្រៀង RG Band។

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ sabay

loading...
SHARE