Loading...

ដំណាក់កាល បែកបាក់ ស្នេហាបេះដូង មនុស្ស ស្រី ពិតជា ខ្ទេចខ្ទាំ ខ្លាំង ណាស់ ហើយ។ ដូចនេះ ដើម្បី ព្យាបាល របួស ដែល ជ្រៅ ដល់ ក្រអៅ បេះដូង មួយ នេះ ទាល់តែ ប្រើ វិធី ព្យាបាល ទាំង ៦ ខាងក្រោម នេះ៖

១.ចាត់ ទុក វា ជា សុបិន អាក្រក់

ពេល ឈឺចាប់ យើង គិត ថា រឿង កន្លង នោះ ត្រឹម ជា ការ យល់សប្ដិ អាក្រក់ ទៅ ចុះ ហើយ ពេល ភ្ញាក់ ពី គេង អ្វី ៗ នឹង ប្រសើរ ឡើង។

២.ចាប់ផ្ដើម ធ្វើ សមាធិ

ការ ធ្វើ សមាធិ អាច ជួយ រំងាប់ ចិត្ត , កំហឹង និង ការ គិត ឲ្យ នៅ នឹង ន មិន ជ្រួលច្របល់ ឬ គិត ពី រឿង ឈឺចាប់ បាន។ ដូចនេះ ចូរ យើង ធ្វើ សមាធិ ឲ្យ បាន ញឹកញាប់ នោះ ការ ឈឺចាប់ ក៏ ព្យាបាល បាន ទៅ តាម នោះ ដែរ។

Loading...

៣.គ្រប់គ្រង ខ្លួន ឯង

យើង ត្រូវ តាំង សតិ ឲ្យ បាន ល្អ ហើយ ចេះ គ្រប់គ្រង អារម្មណ៍ ខ្លួនឯង ទើប ការ ឈឺចាប់ មិន អាច នាំ មុខ យើង បាន។ ម្យ៉ាង ទៀត គួរ រំលឹក ខ្លួន ឯង ថា មនុស្ស ប្រុស សាវា គ្មាន អ្វី អស្ចារ្យ សម្រាប់ យើង ឡើយ។

៤.ចូលរួម សកម្មភាព សង្គម

ដើម្បី ព្យាបាល បេះដូង យើង គួរ ចូលរួម សកម្មភាព សង្គម ផ្សេង ៗ ដូចជា ការ ចុះ ជួយ ជន ក្រីក្រ,កុមារ កំព្រា,មនុស្ស ចាស់ គ្មាន ទី ជម្រក… ហើយ ស្វែង យល់ ពី អ្នក ទាំង នោះ ពី ទុក្ខ លំបាក ដែល ពួក គេ ឆ្លងកាត់ និង ប្រៀបធៀប ខ្លួន យើង បន្ទាប់ មក ចែក រំលែក ក្ដី ស្រលាញ់ ទៅ ពួក គេ វិញ។

៥.អភិវឌ្ឍន៍ រូបរាង ខ្លួន ឯង

និយាយ ឲ្យ សាមញ្ញ គឺ ថែរក្សា សម្រស់ រូបរាង ឲ្យ ស្អាត ជាង ពេល មុន ហើយ ធ្វើ ឲ្យ មនុស្ស ប្រុស ដែល បោះបង់ យើង មាន អារម្មណ៍ ស្ដាយក្រោយ។

៦.រៀន ពី អ្វី ដែល នៅ ជុំវិញ ខ្លួន

ត្រូវ សិក្សា ស្វែងយល់ ពី អ្វី ដែល នៅ ជុំវិញ ខ្លួន យើង ជាពិសេស មនុស្ស ជោគជ័យ និង មាន ភាព រឹងមាំ ទើប អាច ជំរុញ ឲ្យ យើង ឆ្លង ផុត ដំណាក់ កាល ដ៏ ពិបាក មួយ នេះ៕

loading...
SHARE