ភ្នំពេញ៖ មានគ្រួសារ២គ្រួសារបានឈ្លោះប្រកែកគ្នារហូតឈានដល់បង្កហិង្សាវាយតបគ្នាទៅវិញទៅមក បណ្ដាលឱ្យម្ដាយនិងកូនស្រី ភាគីម្ខាងរបួសបែកក្បាលដេកពេទ្យ ចំណែកភាគីម្ខាងទៀត មានម្ដាយ និងកូនស្រី ៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលវេលាមម៉ោង៦និង៣០នាទីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះគ្មានលេខផ្លូវលេខ២១បេតេ ស្ថិតនៅភូមិសន្សំកុសល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ជា ថាវុធសុភាវី ហៅស្រីនាង ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ មន្រ្តីរាជការ ស្នាក់នៅខុនដូរ៩៩៩ បន្ទប់លេខ៦០៦A ផ្លូវលេខ២១បេតេ ភូមិ សន្សំកុសល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(របួសក្បាលពីក្រោយ)ដោយមុនកើតហេតុ ស្រ្តីជាម្ដាយនៅក្នុងផ្ទះ ហើយកូនស្រី ៣នាក់

ជិះម៉ូតូហ្ស៊ុយសូគីនិក ពណ៌សទើបមកពីផ្សារទិញម្ហូប ស្រាប់តែជួបម្ដាយ និងកូនស្រី ៤នាក់ ជិះម៉ូតូ ២គ្រឿង ម៉ាកស្គុបពី ពណ៍ខ្មៅ និងម៉ូតូស្គុបពីពណ៌ស ហើយបានដេញវ៉ៃកូនស្រី គាត់ ៣នាក់ ហើយកូនស្រីខំបើកម៉ូតូរត់រហូតជិតមកដល់ផ្ទះ ក៏ម្ដាយនិងកូន ៤នាក់ វ៉ៃកូនស្រីគាត់ ៣នាក់ ក្រោយមកស្រ្តីជាម្ដាយ

ចេញមកឃាត់កុំឱ្យ ឈ្លោះគ្នា និងវ៉ៃគ្នាទៀត ដឹងអីត្រូវម្ដាយ និងកូនស្រីបង្កហេតុ ៤នាក់នោះ វ៉ៃគាត់របួសទាំងអស់គ្នា តែកូនស្រីម្នាក់របួសធ្ងន់ជាងគេ បែកក្បាល ពីមុខ និងពីក្រោយ ដោយសារជនបង្កហេតុបោចសក់ បោកទៅនិងថ្នល់ បណ្ដាលរបួសហើយក្រោយមក ជនរងគ្រោះប្ដឹងសមត្ថកិច្ចទើបចុះទៅដល់ ក៏ឃាត់យកមកសួរនាំ នៅប៉ុស្តិ៍ទាំងសងខាង ។ ចំណែកស្រ្តីជាកូន របួសធ្ងន់ បានដាក់ពាក្យបណ្ដឹង ឱ្យសមត្ថិកិច្ច ចាត់ការតាមផ្លូវច្បាប់ទាំង៤នាក់ ។

សមត្ថកិច្ចបានប្រាប់ថាសង្ស័យចំនួន ០៤ នាក់ម្ដាយ និងកូនស្រីបង្កើត ដែលមានឈ្មោះដូចខាងក្រោម ទី១មានឈ្មោះ ហួន សុខច័ន្ទ ហៅ ស្រីពៅ ភេទស្រី អាយុ ១៧ ឆ្នាំជនជាតិខ្មែរ មុខរបរ សិស្ស ស្ថិតនៅផ្ទះជួល ផ្លូវលំ ភូមិ ព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)

ទី២មានឈ្មោះ ហួន វលាភ ភេទ ស្រីអាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្ថិតនៅផ្ទះជួល ផ្លូវលំ ភូមិ ព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)ទី៣ មានឈ្មោះ ហួន ស្រីល័ក្ខ ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្ថិតនៅផ្ទះជួល ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ទី៤មានឈ្មោះ សិទ្ធិ ស្រី ភេទ ស្រី អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ស្ថិតនៅផ្ទះជួល ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ​ពីបទ ហិង្សាដោយចេតនា (ទំនាស់វាយបណ្តាលឲ្យរបួសបែកក្បាលពីក្រោយនិងពីមុខ) ។

ភាគីបង្កហេតុ ស្រ្តីជាម្ដាយបានបដិសេធថា ការពិតខាង ក្មេងស្រី ៣នាក់ មកវ៉ៃកូនស្រីគាត់ មុននឹងបណ្ដាលរបួសស្នាមក្រចក លើផ្ទៃមុខខាងឆ្វេងពេលកូនស្រីគាត់ជិះម៉ូតូ ទៅសាលាជាមួយមិត្តភក្ដិ ហើយកើតហេតុរួច កូនស្រីបានមកប្រាប់គាត់នៅផ្ទះ ក៏នាំកូនស្រី ២នាក់សរុប ៤នាក់ ម្ដាយនិងកូនទៀត ទៅជាមួយបានជិះម៉ូតូ២គ្រឿងម៉ាកស្គុបពី គោលបំណងទៅប្ដឹងសមត្ថកិច្ច ដើម្បីហៅភាគីបង្កមកដោះស្រាយ ។

ស្ត្រីដដែលបន្តថា តែពេលជិះម៉ូតូមកដល់តាមផ្លូវ មិនទាន់ដល់ប៉ុស្តិ៍ប៉ូលិសផង កូនប្រទះឃើញក្មេងស្រី ៣នាក់ ជិះម៉ូតូហ្ស៊ុយសូគីនិក ដែលវ៉ៃកូនស្រីគាត់ ក៏ហៅឈប់ម៉ូតូដើម្បីសួរនាំ តែក្មេងស្រីមិនព្រមឈប់ម៉ូតូ បើករត់ហើយក៏ដេញតាមទាន់ សួរនាំស្រាប់តែឈ្លោះ និងជេរគាត់វិញ ហើយក៏បានវ៉ៃមកលើពួកគាត់ ស្រាប់តែកូនស្រីគាត់ ៣នាក់ទប់កំហឹងមិនជាប់ ក៏តដៃវ៉ៃទៅវិញទៅមក ហើយបែរជាគាត់ជនរងគ្រោះដំបូង ក្លាយជាជនជាប់ចោទ បង្កហិង្សាម្ដាយ និងកូនស្រី ៤នាក់ទៅវិញ ។

សមត្ថកិច្ចបានបន្តថា ក្រោយកើតហេតុ យោងតាមស្រ្តីរងគ្រោះម្នាក់ ធ្ងន់ក្នុងចំនោម ៤នាក់ បានដាក់ពាក្យបណ្ដឹង ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ហើយក៏បានសាកសួរនាំម្ដាយកូនស្រី៤នាក់ និងកសាងសំណុំរឿងបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្ត ៕

SHARE