តារាកំប្លែងប្រចាំក្រុមនាយ ពែកមី កញ្ញា វ៉ាន់ នីឡា ក្រោយពីបានថតតែងសម្អាងការ ក៏ធ្វើឲ្យមហាជនបានសម្តែងមតិរិះគន់ចំពោះរ៉ូបកូនក្រមុំពណ៌ស ដែល វ៉ាន់ នីឡា បានស្លៀក។ មូលហេតុដែរធ្វើឲ្យមានការរិះគន់នេះដោយសារតែរ៉ូប នៅផ្ទៃខាងមុខបានបង្ហាញនូវសភាពរលុងសំយេះ វិះនឹងឃើញដើមទ្រូងទៅហើយ ហើយមានមហាជនមួយចំនួនបានធ្វើការបន្ទោសលើមេសម្អាង តុបតែងខ្លួនក្មេងស្រីដោយមិនមានការប្រុងប្រយ័ត្ន។

គួរបញ្ជាក់ផងដែរថាតារាកំប្លែងស្រីវ័យក្មេងកញ្ញា វ៉ាន់ នីឡា ដែលត្រូវជាកូនស្រីបង្កើតរបស់លោក សុវណ្ណ រិទ្ធី ហៅលោកតា វិចទ័រ ដែលជាអ្នកដឹកនាំ និងជាអ្នកនិពន្ធរឿងកំប្លែងអោយក្រុមកំប្លែងនាយ ពែកមី មួយរយៈនេះទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ ស្របពេលរូបសម្រស់ក៏កាន់តែស្រស់ស្អាតឡើងជាលំដាប់ មិនតែប៉ុណ្ណោះ យើងសង្កេតឃើញថា នីឡា ហាក់ទទួលបានការងារជាច្រើនដូចជាពិធីការនី និងការថតសម្អាងការជាដើម៕ សូមទស្សនាវីដេអូនៅខាងក្រោម៖


SHARE