Loading...

ភ្នំពេញៈ ក្រៅពីរំដោះក្មេងស្រីជាច្រើននាក់​ ចេញពីទីតាំងម៉ាស្សាមួយកន្លែង នៅតាមបណ្តោយផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប៉ុន្មានម៉ោងមុននេះ​ ប៉ូលិសក៏បានឃាត់ខ្លួន​ស្ត្រីមេការម្នាក់ ផងដែរ​។

មន្រ្តីប៉ូលិសបានប្រាប់ថា​ ក្រោយពីស្រាវជ្រាវមួយរយៈ នៅវេលាម៉ោង៥៖១៥នាទី ល្ងាចថ្ងៃសុក្រ​ ទី១ ខែកញ្ញានេះ ប៉ូលិសការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន​ក្រុងភ្នំពេញ​ ក៏បានចុះប្រតិបត្តិការបង្រ្កាប និងឆែកឆេរទីតាំងម៉ាស្សាមួយកន្លែង​ ឃាត់ខ្លួនមេការម្នាក់​ ឈ្មោះ​ ញ៉ែត​ មុំ ភេទស្រី យុ៤៥ឆ្នាំ​ បន្ទាប់ពី៦នាក់ផ្សេងទៀត​ ដែលជាជនរងគ្រោះត្រូវបានរំដោះយកចេញ​ បន្ទាប់ពីពួកនាង​ត្រូវបានគេជួញដូរតាមរយៈការម៉ាស្សា​ ប៉ុន្តែបង្កប់សេវាកម្មផ្លូវ​ភេទ​៕

Loading...

loading...
SHARE