Loading...

មនុស្សស្រីយើងបើនិយាយពីការលូតលាស់គឺ អាចឆាប់ជាងក្មេងប្រុសទាំងរូបរាងកាយ និងចិត្តគំនិត។ តែពេលខ្លះមនុស្សស្រីមានចរិកក្មេងក្នុងខ្លួនច្រើនជាងក្មេងប្រុស អញ្ចឹងហើយបានជាពួកគេគួរអោយស្រលាញ់ជាងក្មេងប្រុស។ ខាងក្រោមនេះជាសញ្ញាទាំង ៥ ដែលបង្ហាញថាអ្នកនៅជាក្មេងស្រីនៅឡើយ៖

១. ចង់អោយគេចាប់អារម្មណ៍៖

អ្នកដែលនៅមានចរិកក្មេង(Girls) ត្រូវការការយកចិត្តយកថ្លើម តែបើមនុស្សស្រីដែលចាស់ចិត្តចាស់ គំនិត(women) ត្រូវការការគោរព។ ពួកគេមិនដែលខ្វល់ពីអ្នកណាស្អប់ រឺស្រលាញ់គេទេ។
២. មិនទាន់មានឯករាជ្យពេញលេញ៖

Loading...
Women អាចមើលថែខ្លួនឯងបានគ្រប់ពេលវេលា ពួកគេស្វែងរកជំនួយនៅពេល ប្រឹងអស់សមត្ថភាពហើយប៉ុណ្ណោះ។ អ្នកនឹងឃើញថាពួកគាត់ជាមនុស្សម៉ត់ចត់ប៉ុណ្ណា ពេលដែលគាត់ស្នើរអោយនរណាម្នាក់ធ្វើអ្វីមួយអោយគាត់។
៣. ជប់លាងស្រវឹងជោគខ្លួន៖
women ដឹងពីដែនកំណត់របស់គេថា ប៉ុណ្ណាពួកគាត់អាចទៅរួច ហើយប៉ុណ្ណាមិនអាច។ ពួកគាត់មិនដែលផឹកដល់ថ្នាក់គេ អូសមកផ្ទះនោះទេ។
៤. ញៀនបណ្តាញសង្គម៖

អាចនិយាយបានថាពួកគេនឹង ស្លាប់បើគ្មានទូរស័ព្ទនៅក្បែរ។ រឿងដំបូងដែលត្រូវធ្វើក្រោយភ្ញាក់ពីគេងគឺ ឆែកគណនេយ្យបណ្តាញសង្គមរបស់ពួកគេ ដើម្បីដឹងថាអ្នកណាខ្លះlike comment រូបគាត់។

៥. ចំណាយពេលទៅលើរឿងអត់ប្រយោជន៍៖
girls យកពេលទំនេរដើរលេងជាមួយមិត្តភក្តិ មើលកុន វែកញែកជីវិតតារាល្បីៗ ជាពិសេសស៊ីត្រាវ។ ចំនែកឯ women តែងតែស្វែងរកអ្វីថ្មីដើម្បីអភិវឌ្ឍន៍ជីវិតពួកគាត់ជានិច្ច៕
loading...
SHARE