វាពិតជាល្អណាស់ប្រសិន បើយើងមានប្រព័ន្ ធអេឡិចត្រូនិកនៅក្នុងខ្លួន ដូចនេះនៅពេលមាន ជំងឺមហារីកដែលវាចង់ មកកកើតក្នុងខ្លួននោះ វានឹងលោតជាសញ្ញា ឲ្យអ្នកបានដឹងមុន។ ផ្ទុយទៅវិញ យើងពិតជាមិនអាចដឹង បានឡើយថាក្នុងខ្លួនយើង អាចនឹងមានជំងឺមហារីកមែននោះ។ ដូចនេះដើម្បីកុំឲ្យវា កាន់តែហួសពេល អ្នកត្រូវចេះសង្កេតមើលអា ការៈដោយខ្លួនឯងដូចជា៖
១) ដុំពក រឹង៖ ដុំពក រឹងនេះក៏អាចជារោគ សញ្ញាមួយដែលបង្ហាញ ថាអ្នកអាចមាន ជំងឺមហារីកផងដែរ។ ដូចនេះអ្នកត្រូវស្ទាប នៅបរិវេណដូចជា ដើមទ្រូង ក្លៀក បំពង់ក និងពោះផងដែរ។ អ្នកត្រូវសង្កេតមើលវា ដើម្បីជៀសវាងការរីកលូត លាស់កាន់តែធំទៅធំទៅ។

២) រមាស់ស្បែក៖ ការរមាស់ស្បែកនេះ ក៏អាចពាក់ព័ន្ធទៅនឹង ការកើតមហារីកដែរព្រោះ នៅពេលមហារីកទាំងនោះ ចាប់ផ្ដើមកកើតនៅ កន្លែងណាមួយ។ លំហូរឈាមក៏មានការកើនឡើង ហើយបរិវេណនោះនឹងកាន់ តែក្ដៅលើសពីធម្មតា ដែលជាហេតុនាំឲ្យបរិវេណនោះ ឡើងក្រហម ហើយរមាស់ថែមទៀតផង។

៣) ដំបៅដែលមិនងាយសះ៖ នៅពេលអ្នកមានរបួស ឬក៏មុត នឹងអ្វីមួយដែលនាំឲ្យមានដំបៅ ប៉ុន្តែដំបៅនោះវាហាក់ ដូចជាមិនឆាប់សះ នោះវាជាសញ្ញាបង្ហាញថា ជំងឺមហារីកកំពុងចាប់ផ្ដើម លូតលាស់ក្នុងខ្លួនអ្នក ហើយ។ ប្រសិនបើអ្នកមានអាការៈ បែបនេះអ្នកត្រូវតែសំអាត ដំបៅនោះឲ្យបានស្អាត ជៀសវាងមេរោគនានាកកើតឡើង ហើយត្រូវទៅពិនិត្យ ឈាមដើម្បីដឹងឲ្យកាន់តែច្បាស់។

៤) ពងមាត់និងអណ្ដាត៖ រោគសញ្ញាដែលមហារីក កំពុងចាប់ផ្ដើមលូតលាស់ក្នុងខ្លួន នោះគឺការពងមាត់និង អណ្ដាតក៏ដូចជាបំពង់កក៏មាន។

៥) ទឹកនោមមានការផ្លាស់ប្ដូរ៖ វាក៏ជារឿងដែលអ្នក ត្រូវតែបារម្ភផងដែរ នៅពេល ទឹកនោមរបស់អ្នក មានការផ្លាស់ប្ដូរ ដូចជាក្លិន និងការហូររបស់វាផងដែរ។

៦) ក្អក៖ នៅពេលអ្នកក្អកខុស ពីធម្មតាក៏បញ្ជាក់ថាអ្នកមាន ជំងឺមហារីក ផងដែរ ។ វាអាចជាមហារីកសួត បំពង់អាហារ បំពង់ក ឬក្រពះជាដើម៕

ប្រភព៖ khmernews

SHARE