គ្មាន​នរណា​ម្នាក់​ចង់​អោយ​ខ្លួន​ឯងជួប​នឹង​ភាព​លំបាក​នោះទេ ​ ប៉ុន្តែ​ក្នុង​ជីវិត​បើ​ស្គាល់​តែ​ពី​រឿង​ស្រួល​នោះ​យើង​មិន​អាច​រីក​លូត​លាស់​ទៅ​ណា​ទេ ព្រោះ​ទាល់​តែ​យើង​ស្គាល់​ពី​ភាព​លំ​បាក​ទើប​អាច​រក​វិធី​ធ្វើ​អោយ​ខ្លួន​សុខ​ស្រួល​បាន​ ទាល់​តែ​យើង​ធ្លាប់​ជួប​ប្រទះ វា​ទើ​ប​ដឹង​ថា​ដោះ​ស្រាយ​យ៉ាង​ណា​ ហើយ​ជីវិត​មាន​ន័យ​ទាល់​តែ​យើង​ជួប​ប្រទះរឿង​ច្រើន​ក្នុង​ជីវិត​៖​

១.​ អ្នក​នឹង​ផ្លាស់​ប្តូរ​ ហើយនិង​រីក​លូតលាស់​

បរិស្ថាន​ថ្មី​នឹង​ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍ចំលែក​ មិនទាន់សាំុ ដែល​នោះ​ហើយ​ជា​ពេល​អ្នក​ត្រូវ​រក​វិធីអោយ​ខ្លួន​ឯង​ចូល​ក្នុង​ចំនុះ​មនុស្ស​ថ្មី​ទាំង​នោះ  ហើយ​រីក​ចំរើន​ជាងមុន​ បង្កើត​ស្នាដៃថ្មី។​

២. គំនិត​ច្នៃ​ប្រឌិត​ថ្មីនឹង​កើត​មាន​

ពេល​ដែល​យើង​កំពុង​ស្វែង​រក​ដំណោះ​ស្រាយ​នោះ ជា​ពេល​ដែល​គំនិត​ច្នៃ​ប្រឌិត​ផ្សេងៗកំពុង​តែស្វែងរក​យើង ដោយ​មិន​ដឹង​ខ្លួន​។

៣. ការ​រស់​នៅ​នឹង​ស្រួល​ជាង​មុន

ភាព​ងាយ​ស្រួល​ទាំង​នោះ មិន​មែន​សំដៅ​លើ​បញ្ហា​ដែល​កើត​ឡើង​ទេ តែ​សំដៅ​លើ​ការ​តស៊ូរបស់​យើង​ដែល​វា​បង្ហាញ​ថា​យើង​រឹង​មាំ ជាង​មុន​ដែល​ធ្វើ​អោយ​យើង​មើល​បញ្ហា​ឃើញ​ស្រួល​។​

៤. ចេះគ្រប់គ្រង​ការ​សំរេច​ចិត្ត​ដោយ​ខ្លួន​ឯង

Way sign

នៅ​ពេល​ខ្លួន​បាន​ជួប​ប្រទះ​រឿង​ច្រើន​នោះ​យើង​រៀន​ពីការ​សំរេច​ចិត្ត​ផ្សេងៗ និង​ស្គាល់​ខ្លួន​ឯង​ច្បាស់​ជាង​មុន​ ដូច្នេះ​អាច​ដឹង​ថា​អ្វី​គួរ និង​អ្វី​ដែល​មិន​គួរ​សំរេច​ជីវិត​ខ្លួន​។​

៥​. សុខភាព​ផ្លូវ​ចិត្ត​រឹង​មាំជាងមុន

មនុស្ស​ដែល​ជួប​ប្រទះ ឧបសគ្គ​ច្រើន​តែ​មាន​គំនិត​ចាស់​ទំុ​ ជា​មនុស្ស​រឹងប៉ឹង​ និង​មិន​ងាយ​ចុះចាញ់​នឹង​បញ្ហា​នោះ​ទេ​ដែល​បង្កើត​ជា​ទម្លាប់​ដ៏​រឹង​មាំុ​មួយ​។

៦. អ្នក​ចេះ​ជំនួស​ភាព​សោក​ស្តាយ​មក​ជា​ការ​បំពេញ​ចិត្ត​វិញ​

នៅពេល​ដែល​អ្នក​ហ៊ាន​បោះ​ជំហាន​ទៅ​មុខ​ ដោយ​ភ្លេចរំលឹក​ខ្លួន​ឯង​ពី​ការ​ភិតភ័យ​ក្នុងការ​ដួល​ ក្នុង​ការ​បរាជ័យ​។ នៅពេល​យើង​ដើរ​ដល់​ចំណុច​នោះ​នោះ​ហើយ​យើង​នឹង​អរគុណ​ខ្លួន​ឯង​វិញដែល​បាន​ធ្វើ​ការ​សំរេច​ចិត្ត​បែប​នោះ ។

SHARE