បន្ទាប់​ពី​ប្ដូរ​រថយន្ត​Range Rover​ ស៊េរី​ឆ្នាំ​២០១២ ​មក​ជិះ​រថយន្ត​ថ្មី​ម៉ាក​ Luxes GX460​ ស៊េរី​ឆ្នាំ​២០១៧ បាន​មួយ​ថ្ងៃ​មក​ សុខ ពិសី ​ក៏​ផ្ដល់​បទសម្ភាសន៍​ជា​មួយ​លោក​ តាន់ ចន្ថា​ អ្នក​ផលិត​ព័ត៌មាន​ Kqube​ នៅ​ព្រឹក​មិញ​ថា ​មូល​ហេតុ​នាង​ប្ដូរ​ឡាន​ចាស់​យក​ឡាន​ថ្មី​ ​គឺ​មាន​ហេតុ​ធំ​៣​ចំណុច​។

តារា​ល្បី​ប្រចាំ​ផលិតកម្ម​ សាន់ដេ ​រូប​នេះ​បន្ត​ថា​ រថយន្ត​ចាស់​ដែល​នាង​ជិះ​ក៏​មិន​អន់​ដែរ​ ទាំង ម៉ាក ស៊េរី ​និង​តម្លៃ​ ក៏​ខ្ពស់​គួរសម​ តែ​ហេតុផល​ដែល​នាង​សម្រេចចិត្ត​ប្ដូរ ​Range Rover​ ចេញ​ ដោយ​សារ​ Luxes GX460 បំពាក់​បច្ចេកវិទ្យា​ទំនើប​ខ្លាំង​ ការ​រចនា​ខាង​ក្នុង​ស្អាត​ ទូលាយ ​មាន​កៅអី​៣​ជួរ​ រាង​ស្អាត​ ងាយ​ស្រួល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ​និង​ដឹក​ក្រុម​រាំ​បាន​ច្រើន​នាក់​ ហើយ​ក៏​ជា​រថយន្ត​កំពុង​ពេញ​និយម​ផង​ដែរ​។

គួរ​បញ្ជាក់​ដែរ​ថា​ រថយន្ត​ថ្មី​ម៉ាក់​ Luxes GX460 ​ស៊េរី​ឆ្នាំ​២០១៧ ​របស់​ សុខ ពិសី ​ទិញ​នៅ​ថ្ងៃ​ទី​០៧ ​ខែ​កញ្ញា​ ជា​រថយន្ត​ថ្មី​តម្លៃ​១​ម៉ឺន ​៥​ពាន់​ដុល្លារ​ ហើយ​ប្រាក់​ទិញ​រថយន្ត​ថ្មី​កញ្ញា​ក៏​បាន​បញ្ជាក់​ថា​ នាង​គ្រាន់តែ​ថែម​លុយ​មួយ​ចំនួន​ទេ ​មួយ​ចំណែក​ទៀត​គឺ​លុយ​លក់​រថយន្ត​ Range Rover​ ដូច្នេះ​ហើយ​ទើប​នាង​ប្តូរ​បាន​លឿន​គិត​មួយ​ថ្ងៃ​ប្ដូរ​ភ្លាម​តែម្ដង​៕

SHARE