បុរសចិនតៃវ៉ាន់វ័យក្មេងមួយនេះបាននិយាយថាដំបូងឡើយខ្លួនក៏ជួបផលលំបាកខ្លាំងដែរ ដោយសារត្រូវរៀបចំកន្លាតដែលមានចំនួនដ៏ច្រើនលើសលប់ ឲ្យមានរបៀបរៀបរយ និងណាមួយគាត់ក៏ខ្លាចកន្លាតដែរ ហើយរហូតដល់រាល់យប់យល់សប្ដិឃើញសត្វនេះជារៀងរាល់យប់ទៀតផងពេលខ្លះ៕

រីឯកន្លាតជាសត្វមួយដែលមិនសូវមានអ្នកចូលចិត្ត ហើយខ្លះស្អប់ខ្ពើមរអើមទៅទៀត ក៏ប៉ុន្តែនិស្សិតចិនតៃវ៉ាន់ម្នាក់បានរកចំណូលរហូតបាន ៨ ម៊ឺនដុល្លារក្នុងមួយឆ្នាំពីការលក់សត្វនេះ។

លោក Tong មានវ័យ ២០ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យម្នាក់រកលុយបាន ជាង ២ សែន ដុល្លារតៃវ៉ាន់ ដែលប្រហែល ៦៦២២ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ ពីកសិដ្ឋានចិញ្ចឹមកន្លាតរបស់គេ។ បុរសរូបនេះបាននិយាយថា ខ្លួនបានចាប់ផ្ដើមធ្វើការបង្កាត់ពូជកន្លាតជិតមួយឆ្នាំមកហើយនៅក្នុងផ្ទះរបស់ខ្លួនផ្ទាល់តែម្ដង។ មុនដំបូង គាត់គ្រាន់តែចិញ្ចឹម និងបង្កាត់កន្លាតសម្រាប់ធ្វើជាចំណីរបស់សត្វចិញ្ចឹមរបស់គាត់តែប៉ុណ្ណោះ តែក្រោយមក ចំនួនកន្លាតកើនច្រើនលើសលប់ ទើបធ្វើឲ្យគាត់បែកគំនិតរកស៊ីលក់កន្លាតតែម្ដងទៅ។ ក្នុងរយៈពេលកន្លះឆ្នាំដំបូង លោក Tong បានបង្កាត់កន្លាតបាន ជាង ៣ ម៊ឺន ទៅ ៤ ម៊ឺនក្បាល។

ដោយសារមានចំនួនច្រើនបែបនេះ ទើបគាត់សម្រេចចិត្តលក់ឲ្យឈ្មួញម្នាក់ឈ្មោះ Tse ដែលសន្យាទិញកន្លាតរបស់ខ្លួនទាំងអស់។ នាពេលបច្ចុប្បន្ន កសិដ្ឋានរបស់ Tong មានចំនួនកន្លាតរហូតដល់ទៅ ២,៧លាន ក្បាល ដែលមានប្រភេទពូជផ្សេងៗគ្នាជាច្រើន។ ប៉ុន្តែចំពោះការយកកន្លាតនេះទៅធ្វើអ្វីនោះពុំបានបញ្ចាក់ឡើយ តែបើតាមរូបភាពប្រហែលគេយកវាធ្វើដូចជាសត្វចង្រិតក៏ថាបាន។

SHARE