25-4

Loading...
loading...

APLICATIONS

កូនខ្មែរជួយស៊ែរទាំងអស់គ្នា!!! ល្ខោនខោលខ្មែរមានដើមកំណើតតាំង ពីស.វទី៩មុនប្រទេសសៀមកើតទៀត

ល្ខោនខោលខ្មែរមានកំណើតតាំង ស.វទី៩មុនប្រទេសសៀមកើត ចំពោះសៀមបានទទួលឥទ្ធិពលវប្បធម៌ ពីខ្មែរយ៉ាងសម្បើមជាអាទិ៍”ល្ខោនkhon”នេះ ក៏ទទួលឥទ្ធិពលពីខ្មែរស្ទើរតែទាំងអស់ដែរ តែថៃគាត់មានការនិយមចូលចិត្តខុសពីខ្មែរ គាត់ក៏ច្នៃល្ខោនkhonថៃឱ្យខុសពីខ្មែរខ្លះដូចជា៖ -ល្ខោនខោលខ្មែរសម្តែងដោយមនុស្សប្រុសទាំងអស់ ឯkhonថៃសម្តែងដោយប្រុសផងស្រីផង -តួអង្គព្រះរាមព្រះលក្ខណ៍ខ្មែរពាក់របាំងមុខ ឯkhonថៃតួអង្គព្រះរាមព្រះលក្ខណ៍ឥតពាក់របាំងមុខទេ -ក្បាច់តួអង្គល្ខោនខោលខ្មែរមានសភាពមួយៗស្រគត់ស្រគុំ ហើយឈររឹងមាំ ដែលខុសពីkhonថៃមានសភាពរហ័សៗ -សាច់ភ្លេង និងការពោលនៃល្ខោនទាំង២នេះក៏ខុសគ្នា ទាំងសាច់រឿងនៃkhonខ្លះក៏បានកែខុសពីរាមកេរ្តិ៍ខ្មែរទៀតផង ការកែនេះធ្វើតាមទំនោរ រសនិយមសិល្បៈនៃជនជាតិថៃ។ ចំពោះអត្ថតម្លៃសិល្បៈទៀតក៏ពុំដូចគ្នាដែរគឺ៖ ល្ខោនខោលខ្មែរជាទម្រង់សិល្បៈសក្ការៈកំរិតខ្ពស់ មិនសម្រាប់គ្រាន់តែមើលលម្អភ្នែកទេ ហើយរក្សាភាពរឹងមាំ ទន់ភ្លន់ ស្រគត់ស្រគំ មួយៗ។ ឯល្ខោនkhonថៃ ជាទម្រង់សិល្បៈសក្ការៈមួយបែបដែរ តែច្រើនគ្រាន់តែមើលសម្រាប់លម្អភ្នែកច្រើនជាង ហើយសម្បូរដោយភាពឆើតឆាយ ហៅអ្វីដែលថាបែបអស្ចារ្យនោះឯង។ ចឹងហើយឃើញថាល្ខោនខោលខ្មែរ និងល្ខោនkhonថៃសុទ្ធតែមានតម្លៃ...

HOT NEWS