Loading...

លោកអ្នកពិតជាជក់ចិត្តជាមួយទូរស័ព្ទ ប្រភេទស្មាតហ្វូនមួយគ្រឿងនោះគឺ “iPhone X” ​របស់ក្រុមហ៊ុន ​Apple​ ​នាពេលថ្មីៗនេះ បញ្ចេញជាផ្លូវការហើយ ហើយក៏មិនសរសើរមិនបាន ទៅការរចនាកញ្ចក់ទាំងមុខក្រោយ និងផ្ទាំងមុខមានអេក្រង់បង្ហាញពេញផ្ទៃអេក្រង់តែម្តង។ អេក្រង់​ iPhone X ជា​ប្រភេទ​អេក្រង់​ OLED មាន​ទំហំ​ដល់ទៅ ៥,៨ អ៊ីញ ​ដែល​មាន​ដង់ស៊ីតេ​រូបភាព​ដល់​ ៤៥៨ ភីកសែល​ក្នុង​មួយ​អ៊ីញ។ អ្វីដែលកាន់តែពិសេសទៀតនោះ ទូរស័ព្ទនេះ ក៏​មាន​បំពាក់​បច្ចេកវិទ្យា​ True Tone Display ដែល​អាច​បង្ហាញ​រូបភាព​ផ្អែក​ទៅ​តាម​បរិយាកាស​ជុំវិញខ្លួនអ្នក និងមានមុខងារជាច្រើនទៀតដែលលោកអ្នកស្មានមិនដល់។
តោះទៅមើលពីមុខងារខ្លះដែលក្រុមហ៊ុនបង្ហាញវិញមើល៖
១,អេក្រង់​ប្រភេទ​ ​OLED​ ​ទំហំ​ ​៥,៨​ ​អ៊ីញ​ ​២,ផ្ទៃ​មុខ​ក្រោយ​ផលិត​ស្រោប​ដោយ​កញ្ចក់ ៣,កាមេរ៉ា​ភ្លោះ​ ​១២​ ​មេហ្គាភិចសែល ៤,ដំណើរការ​ដោយ​បន្ទះ​ឈីប​ ​A11​ ​ ៥,បើក​ឲ្យ​កុម្ម៉ង់​ទិញ​ពី​ថ្ងៃ​ ​២៧​ ​តុលា​ ​២០១៧​ ​ជា​មួយ​តម្លៃ​ចាប់​ពី​ ​៩៩៩​ ​ដុល្លារ សម្រាប់ជនបរទេស។

ទស្សនាវីដេអូ៖


Loading...

loading...
SHARE