Loading...

១.​ Not ត្រូវបានប្រើប្រាស់ជាមួយកិរិយាសព្ទ

នៅក្នុងប្រយោគបដិសេធជាទូទៅ “not” ឬ ”n’t” ត្រូវបានប្រើប្រាស់នៅពីក្រោយកិរិយាសព្ទជំនួយ (auxiliary verb)។ យើងប្រើប្រាស់កិរិយាសព្ទ do ឬ​ does ដើម្បីជាជំនួយនៅក្នុងប្រយោគបដិសេធ​ធម្មតា (Simple tenses)។

ឧទាហរណ៍៖

  • Some people have not read the book.
  • The monster wasn’t called Frankenstein.
  • The shoes is not on most tourist maps.
  • don’t like horror films. (NOT: I like not horror films)
  • The hero did not study medicine. (NOT: The hero studied not medicine)

នេះជាការទម្រង់នៃការប្រើប្រាស់ប្រយោគបដិសេធ៖

ចំណាំ៖ ពាក្យ “no” មិនអាចត្រូវបានប្រើប្រាស់ជាមួយកិរិយាសព្ទនៅក្នុងប្រយោគបដិសេធ

ឧទាហរណ៍៖ The bus didn’t come. (NOT: The bus no came)

២. ការប្រើប្រាស់ពាក្យ “Not” នៅក្នុងទម្រង់ផ្សេងទៀត

Not អាចត្រូវបានប្រើប្រាស់នៅពីមុខពាក្យ ឬកន្សោមពាក្យ នៅពេលដែលអ្នកនិយាយធ្វើការកែសម្រួល​ពាក្យ​ពេចន៍ (correcting word or phrase)។

ឧទាហរណ៍៖

  • I ordered tea, not coffee.
  • That’s a nice green. – It’s blue, not green.
  • Is there a meeting today? – Not today – tomorrow.
  • Not many people have their own aeroplane.
  • There’s a cinema not far from here.
  • The business was explained to me not long afterwards.

៣. ពាក្យបដិសេធផ្សេងទៀត ក្រៅពីពាក្យ Not

វាមានពាក្យបដិសេធជាច្រើនទៀតក្រៅពីពាក្យ Not ដែលមានន័យអវិជ្ជមាន។ ពាក្យទាំងនោះរួមាមន៖

ចំណាំ៖

Loading...

ក. កិរិយាសព្ទ fail, avoid, stop, prevent និង deny មានន័យអវិជ្ជមាន។

ឧទាហរណ៍៖

  • You have failed to reach the necessary standard. (= You have not reached the necessary standard.)
  • I want to avoid getting caught in the rush hour.
  • A lock could stop/prevent others from using the telephone.
  • The player deied having broken the rules. (= The player said he/she had not broken the rules.)

ខ. ពាក្យ without មានន័យអវិជ្ជមាន

ឧទាហរណ៍៖ Lots of people were without a ticket. (= Lots of people did not have a ticket.)

គ. បុព្វបទ (prefix) ខ្លះក៏មានន័យអវិជ្ជមានដែរ។ (ឧទាហរណ៍៖ unusual, disagree …)

៤. Double Negatives

ជាទូទៅ យើងមិនប្រើប្រាស់ពាក្យ not/n’t ឬ never ជាមួយនឹងពាក្យដែលមានន័យអវិជ្ជមានផ្សេង​ទៀត។

ឧទាហរណ៍៖

  • didn’t see anyone. (NOT: I didn’t see no one.)
  • That will never (NOT: That won’t never happen.)
  • We’ve hardly (NOT: We haven’t hardly started.)

ប៉ុន្តែ នៅក្នុងភាសាអង់គ្លេស មានករណីពិសេសមួយចំនួនដែលប្រយោគ double negative មានអត្ថន័យរបស់វា។

ឧទាហរណ៍៖ We can’t do nothing. (= We must do something.)

៥. ការសង្កត់ន័យអវិជ្ជមាន (The Emphatic Negative)

ក. Not/n’t អាចត្រូវបានប្រើប្រាស់ដើម្បីសង្កត់ (stress) ន័យអវិជ្ជមានក្នុងការនិយាយ។

ឧទាហរណ៍៖ Frankenstein did not study medicine.

ខ. At all និង Absolutely ក៏អាចត្រូវបានប្រើប្រាស់សម្រាប់សង្កត់ន័យអវិជ្ជមានដែរ។

ឧទាហរណ៍៖

  • There was nowhere at all to park.
  • There was absolutely nowhere to park.

គ. Inversion ត្រូវបានគេប្រើប្រាស់ដើម្បីសង្កត់ន័យនៅក្នុងប្រយោគមួយ។ ជាក់ស្ដែង ពាក្យ និងកន្សោមពាក្យមួយចំនួនដែលមានន័យអវិជ្ជមានមួយចំនួនក៏ត្រូវបានប្រើប្រាស់ដើម្បីសង្កត់ន័យ​នៅក្នុងប្រយោគអវិជ្ជមានផងដែរ។ ពាក្យទាំនោះរួមមាន៖

loading...
SHARE