របៀបធ្វើ:
1. យកទឹក 200មីលីលីត្រ ចាក់ចូលក្នុងឆ្នាំង រួចហើយដាក់ស្ករសដុំចូល 20ក្រាម ដាំឱ្យពុះដាក់ស្លឹកតើយចូល 2-3សន្លឹក ទុកឱ្យចេញជាតិបន្តិចសិនចាំស្រង់ចេញវិញ បន្ទាប់មកដាក់ខ្ញីចូល (ខ្ញី 1ដុំ ចិតបន្ទះៗ) រួចកូររហូតឱ្យទឹកស្ករឡើងពណ៌លឿង
2. យកសណ្តែកសៀង 100ក្រាម ត្រាំក្នុងទឹករយៈពេល 8ម៉ោង បន្ទាប់មកស្រង់សណ្តែកនោះចេញ ដាក់ចូលក្នុងម៉ាស៊ីនទឹកក្រឡុក ដាក់ទឹកចំណុះ
1.5លីត្រពេលក្រឡុករួចហើយច្រោះយកតែទឹកចោលកាក

3. ដាក់ឆ្នាំងដាំទឹកសណ្តែកជាមួយស្លឹកតើយឱ្យពុះ
4. យកម្សៅចាហួយ 10ក្រាម ដាក់ជាមួយទឹកក្តៅឧណ្ហៗ 60មីលីលីត្រ កូរឱ្យរលាយ បន្ទាប់មកយកទៅចាក់ចូលក្នុងទឹកសណ្តែក រក្សាទុក 4ម៉ោងអាចញាំបានហើយ។ ប្រភព៖ ហ្វេសបុក


SHARE