Loading...

អ្នកប្រហែលជាមិនធ្លាប់បានដឹងទេថា ទម្លាប់ក្នុងការគេង ជារបៀបផ្សេងៗជារៀងរាល់យប់នោះ ក៏អាចបង្ហាញអំពី បុគ្គលិកលក្ខណៈរបស់អ្នកបានដែរ។ អ្នកអាចពិនិត្យមើលរូបភាព ថាតើមួយណាជារបៀបគេងរបស់អ្នកភាគច្រើន រួចតាមដានការបកស្រាយខាងក្រោម ៖

១. ប្រសិនបើអ្នកគេង អង្កុញជើងផ្អៀងទៅម្ខាង មានន័យថា អ្នកជាមនុស្សដែលស្ងប់ស្ងាត់ និងអាចជឿទុកចិត្តបាន។ អ្នកជាមនុស្ស ដែលមិនងាយនឹងប្រមាថ ព្រមទាំងជាមនុស្សដែលមិនខ្លាចអនាគតឡើយ។ ទោះបីជាមានរឿងអ្វី ក៏អ្នកអាចញញឹមបាន ហើយថែមទាំងអាចបត់បែនបានគ្រប់ស្ថានការណ៍ក្នុងជីវិត។

២. ប្រសិនបើអ្នកគេង អង្កុញដូចជាទារក មានន័យថា អ្នកជាមនុស្សដែលត្រូវការ ការការពារ ត្រូវការការយល់ចិត្ត ពីមនុស្សជុំវិញ។ ការគេងបែបនេះ គឺដូចជា ការព្យាយាមផ្តាច់ខ្លួន ពីបញ្ហាជីវិត ដែលអ្នកត្រូវប្រឈម ជុំវិញខ្លួនយ៉ាងដូច្នោះដែរ។ មនុស្សប្រភេទនេះ គួរតែក្លាយជាវិចិត្រករ ជាអ្នករាំ ឬជាអ្នកនិពន្ធ ទើបប្រសើរ។

Loading...

៣. ប្រសិនបើអ្នកគេង ផ្កាប់មុខ បះដៃបះជើងចេញក្រៅ នោះមានន័យថា អ្នកជាមនុស្សដែលមានគំនិតគិតច្រើន ព្រមទាំងអនុវត្តន៍កិច្ចការជាច្រើន សក្តិសមជាមេដឹកនាំ។ អ្នកចូលចិត្ត រៀបចំផែនការជាមុន ពោរពេញដោយភាពទទួលខុសត្រូវ ហេតុនេះ អ្នកជាមនុស្សដែលប្រកបទៅដោយភាពជោគជ័យ ក្នុងជីវិត។

៤. ប្រសិនបើអ្នកគេង ផ្ងារ មានន័យថា អ្នកជាមនុស្សដែលមានគំនិត ពោរពេញទៅដោយភាពវិជ្ជមានក្នុងជីវិត ជាពិសេស មានភាពលេចធ្លោរ ក្នុងចំណោមហ្វូងមនុស្ស និងមានអ្នកស្រលាញ់រាប់អានច្រើន។ អ្នកចចេស និងរឹងរូស តែពេលដែលអ្នកមានហេតុផលពិត និងត្រឹមត្រូវប៉ុណ្ណោះ។ ជាងនេះទៅទៀត អ្នកជាមនុស្សដែលមានបុគ្គលិកលក្ខណៈរឹងមាំល្អណាស់។

៥. ប្រសិនបើអ្នកគេង ដូចទាហាន ដោយដាក់ដៃ និងជើង ត្រង់ភ្លឹង នោះមានន័យថា អ្នកជាមនុស្សដែលមាន ស្ថេរភាពអារម្មណ៍ និងផ្លូវចិត្តល្អណាស់។ អ្នកដឹងពីគោលដៅក្នុងជីវិតរបស់អ្នក ហើយអ្នកខិតខំព្យាយាម ធ្វើយ៉ាងណាធ្វើឲ្យបានសម្រេច ទើបអស់ចិត្ត។ អ្នកក៏ជាមនុស្សដែលតឹងរឹង ទើសសូម្បីរឿងកំប៉ិកកំប៉ុក ព្រមទាំងមានតម្រូវការច្រើនថែមទៀត។

៦. ប្រសិនបើអ្នកគេង លើកជើងមួយចំហៀងឡើង នោះមានន័យថា អ្នកជាមនុស្សដែលមិនងាយមើលដឹងពីចរិតលក្ខណៈនោះទេ ដោយសារតែអ្នកមានអារម្មណ៍ ផ្លាស់ប្តូរលឿន ដូចខ្យល់ ទៅកាន់មនុស្សជុំវិញខ្លួន។ ជានិច្ចជាកាល អ្នកតែងតែពិបាក ក្នុងការធ្វើសេចក្តីសម្រេចចិត្ត លើជម្រើសក្នុងជីវិតនានា។ អ្នកក៏ជាមនុស្សចូលចិត្តសន្តិភាព ចូលចិត្តភាពស្ងប់ស្ងាត់ និងហ្មត់ចត់ ទាំងជីវិតការងារ និងជីវិតទូទៅ៕

ប្រភព :news-sabay.today

loading...
SHARE