Loading...

វិធីដាំខ្ទឹមបារាំងក្នុងដបប្លាស្ទិក
* សម្ភារៈត្រូវមាន៖
១- កន្ទ្រៃ
២- ដបទឹក ឬដបទឹកក្រូចប្លាស្ទិក
៣- មើមខ្ទឹមបារាំងសម្រាប់ដាំ
៤- ដីលាយកំទេចស្លឹកឈើ និងលាយជីលាមកសត្វសម្រាប់ដាំ។
* វិធីដាំ៖
១- ចោះរន្ធប៉ុនមេជើងនៅជុំវិញដបដោយរៀបរន្ធនោះជាថ្នាក់ៗសម្រាប់ដាក់ដាំ
២- ដាក់បំពេញដីត្រឹមរន្ធក្រោមគេរួចយកមើមពូជមកដាក់ដាំខាងក្នុងដោយ​ឲ្យផ្នែកខាងពន្លក​វាចេញតាមរន្ធនោះមកក្រៅ
៣- បន្ទាប់មកដាក់ដីបន្ថែមពីលើ រួចដាក់ដាំបែបនេះរហូតដល់គ្រប់រន្ធ
៤- ពេលដាំរួចរាល់ត្រូវស្រោចទឹកឲ្យចូលសព្វ រួចដាក់វានៅក្បែរបង្អួច ឬកន្លែងដែលមានពន្លឺ និងត្រូវស្រោចទឹកបន្ថែមរាល់ព្រឹករហូតដល់វាធំអាចប្រមូលផលបាន។

Loading...

ប្រភព៖ SOPHALLETH

loading...
SHARE