Loading...

បន្ទាយមានជ័យ៖​​ រថយ​ន្តមួយ​គ្រឿង​បាន​ផ្ទុះ​ឆេះ​ខ្ទេច ខ​ណះ​កំពុង​ធ្វើដំណើរ​លើ​​ផ្លូវជាតិ​លេខ​៥ ក្នុង​ភូមិ​ព្រែក​ល្ពៅ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​១១ ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ​។​

​ក្នុង​ហេតុ​ការផ្ទុះ​រថយន្ត​នេះ បាន​បណ្តាលឲ្យ​រថយន្ត​ត្រូវ​ឆេះ​ខ្ទេច មនុស្ស​ស្លាប់​បាត់បង់​ជីវិត សាច់​ត្រូវបាន​ខ្ទេច​សល់​បំណែក​តូចៗ មើលរូប​លែង​យល់ ដៃ​ទៅ​ផ្សេង ខ្លួន​ទៅ​ផ្សេង ជើង​ទៅ​ផ្សេង និយាយ​រួម​ខ្ទេច​ដូច​ប្រហិត​។​

​ប្រភព​សាក្សី​បញ្ជាក់ថា ជនរងគ្រោះ​មាន​ជា​អ្នក​រស់នៅ​ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី​។​ការផ្ទុះ​នេះ​មាន​មតិ​ខ្លះ​ថា មកពី​រថយន្ត​ដាក់​ធុង​ហ្គាស់​ខុស​បច្ចេកទេស ខ្លះ​ថា​មន​ពី​ឆ្លង​ចរន្ត​អគ្គីសនី ខ្លះ​ថា​រថយន្ត​នេះ​ដឹក​កាំ​ជ្រួច ទើប​បណ្តាលឲ្យ​ផ្ទុះ​។​

​បើ​ទោះបីជា​បែបណា​នេះ​គ្រាន់តែ​ជា​ការសន្និដ្ឋាន​របស់​ព​លរ​ដ្ឋ​តែប៉ុណ្ណោះ ។​

បច្ចុប្បន្ន​ទាំង​កម្លាំង​នគរបាល និង​ប៉េអឹម​ខេត្ត​បន្ទាយមានជ័យ កំពុងបើក​កា​រសើប​អង្គេត​លើ​ករណី​នេះ​។

Loading...

​ពត៌មាន​លម្អិត​យើងខ្ញុំ​នឹង​ផ្សាយ​ជូន​បន្ត​ទៀត​…!​


ប្រពភ៖ akt-news.com

loading...
SHARE