Loading...

យើងបានស្គាល់រួចមកហើយថា អ្នកនាងយុគ​ ចិន្ដា គឺជាពិធីការនីម្នាក់ដែលទទួលបានប្រជាប្រិយភាព យ៉ាងខ្លាំងពីសំណាក់មហាជនជាមួយនឹង ភាពប៉ិនប្រសព្វរបស់អ្នកនាង។ កាលពីម្សិលមិញនៅក្នុងឪកាសបុណ្យភ្ជុំអ្នកនាង កូនអ្នកនាង និងបានឃើញវត្តមានរបស់ក្រុមគ្រួសារ លោកអុិត សេដ្ឋា ក៏បានធ្វើចង្ហាន់ទៅប្រកេនព្រះសង្ឈរួមគ្នាផងដែរ ក្នុងនោះផងដែលអ្នកនាងក៏មិនភ្លេចឧទ្ទិសកុសលដល់លោកអុិត សេដ្ឋា ដែលជាដៃគូរពិធីកររបស់អ្នកនាងដែលទទួលមរណភាព។

ដោយអ្នកនាងបានបង្ហោះរូបនៅក្នុងគណីយសង្គមហ្វេសប៊ុករបស់ខ្លួន ព្រមជាមួយនឹងសារដ៏មានន័យថា “ដាក់បិណ្ឌទី៥ វត្តឧត្តរាវត្តី ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខ័ន បងប្រុស អុិត សេដ្ឋា និងញ្ញាតិកាប្រាំពីរសន្តានដែលចែកឋានទៅ បន្ទាប់មកក៏ឆ្លៀតពេលទៅសួរសុខទុកអ៊ុំស្រីនិងកូនៗបងសេដ្ឋានៅគេហដ្ឋានរបស់គាត់ ដែលក្នុងនោះគាត់ក៏មានបុខរបរលក់ដូរបន្តិចបន្តួចនៅផ្ទះផងដែរ សូមកុសលផលបុណ្យទាំងអស់ដែលបានសាងក្នុងថ្ងៃនេះបានដល់អ្នកទាំងអស់គ្នាផង”។

Loading...




ប្រភព៖ khmer-press.com

loading...
SHARE