Loading...

ថៃ៖ កាលពីថ្ងៃទី ១៣ ខែ សីហា ម្សិលមិញមានហេតុការណ៍គួរឲ្យហួសចិត្តមួយបានកើតឡើងនៅក្នុងស្រុក Pak Chom ខេត្ត Loei ប្រទេស ថៃ ។ រឿងរ៉ាវនេះធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងក្នុងបណ្ដាញសង្គមបន្ទាប់ពីអ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ Jeerawan Jeejee បានបង្ហោះរូបភាព ក៏ដូចជាវីដេអូ បង្ហាញឲ្យឃើញពីខោអាវក្នុងរបស់នារីជាច្រើនត្រូវបានជនមិនស្គាល់អត្តសញ្ញាណយកមកដាក់ព្យួរពេញដើមមៀ

វាត្រូវបានគេអះអាងថាខោអាវក្នុងទាំងនេះ គឺត្រូវបានចោររោគចិត្តលួចយកមកដាក់។ ក្នុងវីដេអូបង្ហាញឲ្យឃើញនារីម្នាក់ដែលប្រហែលជាម្ចាស់ដើមមៀន កំពុងដើរប្រមូលយកខោអាវក្នុងនារីជាច្រើនដែលជាប់នឹងដើមមៀនយកមកដុតចោល។ អ្នកលេងហ្វេសប៊ុកជាច្រើនបានបញ្ចេញមិតិផ្សេងៗគ្នាពាក់ព័ន្ធនឹងរឿងរ៉ាវចម្លែកនេះ។

អ្នកខ្លះបានបញ្ចេញមិតិឲ្យអ្នកភូមិគួរទៅរាយការណ៍ដល់សមត្ថកិច្ចជាបន្ទាន់ ដើម្បីស្វែងរកមុខចោររោគចិត្តនោះ ខណៈដែលអ្នកខ្លះទៀតបានបញ្ចេញមិតិថា ហេតុអ្វីបានជាដុតខោអាវក្នុងទាំងនេះចោល ជំនួសការទុកជាភស្តុតាងសម្រាប់ប្ដឹងទៅប៉ូលីសឲ្យចាប់ខ្លួនចោររោគចិត្តដែលដើរលួចខោអាវក្នុងនារីក្នុងភូមិទៅវិញ៕ ចុចចូលមើលវីដេអូខាងក្រោម៖

ប្រភព៖ Khmer Note

loading...
SHARE