Loading...

កូនក្មេងភាគច្រើន​ពិត​ជា​រពឺស ចាប់​មិន​ជាប់។ ប៉ុន្តែ​កុមារភាពគឺជាពេលវេលាមួយ​នៅក្នុងជីវិតរបស់យើងនៅពេលដែល​យើងចាប់ផ្តើមស្វែងយល់​អ្វីដែល​ថ្មី​ និងបានឃើញជាលើកដំបូង។ កូនក្មេងភាគច្រើនមានថាមពលរាងកាយច្រើនហើយនឹង​មានអារម្មណ៍ចង់ដឹងចង់ឮខ្លាំងណាស់។ ជាមួយនេះដែរ​ នេះក៏ជាពេលវេលាសម្រាប់ឪពុកម្តាយដើម្បីយកចិត្តទុកដាក់ដល់កូនរបស់ពួកគេ។

មាន​រឿង​មួយ​បាន​កើត​ឡើងចំពោះ​ជីតាម្នាក់ដែល​កំពុងស្វែងរកកូនចៅអាយុ 20 ខែរបស់គាត់ បន្ទាប់ពីចៅ​របស់​គាត់​បានបាត់ខ្លួនខណៈកំពុងលេងនៅ Xi’an, ខេត្ត Shaanxi។ ជាក់ស្តែងក្មេងប្រុសម្នាក់​​បានធ្លាក់ចូលទៅក្នុងរណ្តៅជ្រៅ 150ft (ប្រហែល​​ 45 ម៉ែត្រ) ដែលមានអង្កត់ផ្ចិតតែ 30 សង់ទីម៉ែត្រប៉ុណ្ណោះ។

ក្រុមអ្នកពន្លត់អគ្គីភ័យ និងក្រុមជីក​បានមកដល់ភ្លាមៗដើម្បី​សង្គ្រោះក្មេងប្រុសនោះ​។

អស់រយៈពេល 10 ម៉ោងពួកគេបានធ្វើការដោយមិនចេះនឿយហត់ដើម្បីជួយសង្គ្រោះក្មេងប្រុសនេះ។ គ្រឿង​ចក្រធុនធ្ងន់ជា​ច្រើន​ត្រូវបានប្រើដើម្បីជួយសង្គ្រោះក្មេងប្រុសនេះ។

Loading...

ដោយសារតែរន្ធនោះមានអង្កត់ផ្ចិតប្រហែល 30 សង់ទីម៉ែត្រអ្នកជួយសង្គ្រោះមិនអាចចូលទៅក្នុងនោះ​បាន​ទេ។ អុកស៊ីសែនត្រូវបានបូមចូលទៅ​ក្នុងអណ្តូងដើម្បីឱ្យក្មេង​នោះ​បាន​ដកដង្ហើមហើយកូន​នោះ​ក៏​ត្រូវបានគេផ្តល់អាហារនិងទឹកផង​ដែរ​។

បន្ទាប់ពីការជួយសង្គ្រោះអស់​រយៈពេល 10 ម៉ោងក្មេងប្រុសនេះត្រូវបានសង្រ្គោះបាន​យ៉ាង​ជោគ​ជ័យ បន្ទាប់ពីរណ្តៅដ៏ធំមួយត្រូវបានគេជីកនៅម្ខាងនៃផ្លូវដើម្បី​ភ្ជាប់​ជាមួយ​ផ្លូវរូងក្រោមដីមួយសម្រាប់កុមារនោះ​ដើរ​ចេញពីវា។

បច្ចុប្បន្ននេះកុមារម្នាក់​នោះ​កំពុងតែ​សំរាក​ព្យាបាល​នៅមន្ទីរពេទ្យនិង​មិនមាន​ការ​គំរាមកំហែងដល់ជីវិតទេ៕


loading...
SHARE