Loading...

បន្ទាប់ពី​មានការ​បង្ហាញ​ជា​សាធារណៈ​នូវ​ឈុត​ប្រចាំ​ជាតិ​របស់​បេ​ក្ខ​នារី​មក​ពី​ជុំវិញ​ពិភពលោក ក្នុង​កម្មវិធី Miss Grand International 2018 ដែល​ប្រព្រឹត្ត ទៅ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​រួម​មក ឃើញថា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​បវរកញ្ញា​ទាំងនោះ ។​

យ៉ាងណាមិញ ក្រោយ​ការបង្ហាញ​រួចរាល់​គេ​បានឃើញ​លោក ម៉ៃ សុគន្ធ បាន​ចេញមុខ​រិះគន់​ចំពោះ​បវរកញ្ញា​មកពីប្រទេស​ថៃ ខណៈដែល​ឈុត​ប្រចាំ​ជាតិ​ឈ្មោះ «​ឯ​កល្យាណី​ស្រី​មហាពោធិ៍​» ដែល​ស្រី​ស្អាត​ថៃ​បាន​គ្រង​នោះ គឺចម្លង​ចេញពី​រូបចម្លាក់​ទេព​ប្រណម​របស់​ខ្មែរ ដោយ​តារាចម្រៀង​រូបនេះ​បាន​សរសេរ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា «​គំនិត​ចោរ​នៅតែ​ចោរ Miss Grand Thai ស្មានថា​ពូកែ លួច​ចម្លង​ពី​ចម្លាក់ ទេព​ប្រណម របស់​ខ្មែរ​សោះ ចឹ​ង​បាន​មាន​អារម្មណ៍​ថា​ធ្លាប់​ឃើញ​ពីមុន​ឈុត​មួយ​នេះ​» ។​

ក្រោយ​លោក ម៉ៃ សុគន្ធ បាន​បង្ហោះ​សារ​បែបនេះ​រួច​នោះ មិនយូរប៉ុន្មាន​គេ​ក៏បាន​ឃើញ​មាន​សារបញ្ចេញមតិយោបល់ជាច្រើនជុំវិញបញ្ហានេះ ។ គួរឱ្យ​ដឹង​ដែរ​ថា ឈុត​ប្រចាំ​ជាតិ​ថៃ​ដែលមាន​ឈ្មោះ «​ឯ​កល្យាណី​ស្រី​មហាពោធិ៍​» ​ត្រូវបាន​បំពាក់​លើ​នាង Moss Namoey Chanakphan ដែលជា​បវរកញ្ញា​តំណាងឱ្យ​ប្រទេស​ថៃ បន្ទាប់ពី​គ្រង​​បង្ហាញឈុតនេះ នៅក្នុងកម្មវិធីប្រកួត Miss Grand International 2018 នៅប្រទេស​មី​យ៉ាន់​ម៉ា នាពេលថ្មីៗនេះ ៕

Loading...

-ចម្លាក់ទេពប្រណមខ្មែរ

ឈុតប្រចាំជាតិបវរកញ្ញាថៃ ដែល ម៉ៃ សុគន្ធ ថាចម្លាងចេញពីចម្លាក់ទេពប្រណមខ្មែរ



ដោយ ៖ សាកល​
​រូបភាព ៖ FB ម៉ៃ សុគន្

loading...
SHARE