Loading...

ភ្នំពេញ៖ «ទឹកអប់មានពិស »ជាបទដំបូងរបស់កញ្ញា អ៉ីវា ដែលធ្វើឲ្យតារាចម្រៀងស្រីវ័យក្មេងរូបនេះ លេចរូបរាងជាបណ្ដើរៗក្នុងវិថីសិល្បៈ។

មិនយូរប៉ុន្មាន ប្រជាប្រិយភាពរបស់ អ៉ីវា ត្រូវបានយុវវ័យយើងគាំទ្រខ្លាំងឡើង ជាបន្តបន្ទាប់ព្រោះតែទឹកដមសម្លេង របស់កញ្ញា ពិរោះប្លែក និងគួរឲ្យទាក់ទាញ ក្នុងការបកស្រាយចម្រៀង បែបមនោសញ្ចេតនានេះតែម្ដង។

លើសពីនេះ រាល់ពេលចេញសម្ដែងតាមកម្មវិធីម្ដងៗ គេតែងសង្កេតឃើញតារារូបនេះតែងមានស្ទីលប្លែកៗ មិនថាសម្លៀកបំពាក់ ឬម៉ូតសក់ នោះទេ។

កាន់តែពិសេសជាងនេះ បើប្រិយមិត្តបានឃើញ អ៉ីវា លេងម៉ូតសក់ទីទុយបែប Cute Cuteទៀត ទើបដឹងថាមុខមាត់របស់តារាស្រីរាងតូចច្រឡឹង រូបនេះកាន់តែគួរឲ្យស្រលាញ់ថែមមួយកម្រិតទៀតមិនខាន៕
បើចង់ដឹង កញ្ញា អ៉ីវា ស្រស់ស្អាតយ៉ាងណា ក្នុងស្ទីលម៉ូតសក់ទីទុយ ? តោះទៅទស្សនារូបភាពជាមួយ ខ្មែរឡូត ទាំងអស់គ្នា!

Loading...

loading...
SHARE