Loading...

សារព័ត៌មាន បរទេស បាន ចុះ ផ្សាយ ថា មាន ហាង លក់សម្ភារៈ ប្រើប្រាស់ សម្រាប់ ពិធី មង្គលការ និង ពិធី បុណ្យសព មួយ ឈ្មោះ «ដៃគូ ជីវិត» បាន បង្កើត កម្មវិធី មួយ ដែល មាន ឈ្មោះ ថា «សំបុត្រ តំណាង ចិត្ត» ដែល រៀប ចំ ឡើង ដើម្បី ឲ្យ មហាជន សរសេរ សំបុត្រ ពាក់ព័ន្ធ នឹង អារម្មណ៍ អរគុណ ឬ អារម្មណ៍ សោកស្ដាយ ចំពោះ សាច់ញាតិ ដែល បាន បាត់បង់ ជីវិត។

សំបុត្រ ដែល ត្រូវ បាន ជ្រើសរើស នឹង ត្រូវ ផ្ញើទៅ ឲ្យ អ្នក គូរ រូប តុក្កតា និង ធ្វើ ជា គំនូរ ជីវចល។ សំបុត្រ ដែល ត្រូវ ជ្រើសរើស លើក នេះ គឺ សំបុត្រ របស់ បុរស ម្នាក់ ឈ្មោះ ហ្វូទូស៊ិ អាយុ ៥៤ឆ្នាំ សរសេរ ជូន ម្ដាយ របស់ គាត់ ដែល បាន ស្លាប់ មាន ចំណងជើង ថា «ក្បាលជង្គង់ ម៉ែ»។ លោក ហ្វូទូស៊ិ សរសេរ ថា ឪពុក របស់ គាត់ បានធ្លាក់ ខ្លួន ឈឺ កាល ពី ឆ្នាំ ២០០០ រាងកាយ គាត់ ក៏ ចាប់ផ្ដើម ទន់ ខ្សោយ គ្មាន កម្លាំង កំហែង ដូច្នេះ ម្ដាយ របស់ គាត់ ក៏ តែងតែ ជា អ្នក ជួយ គ្រាហ៍ ឪពុក ដែល មាន មាឌ ធំ ជាង ពេល ឡើង ជណ្ដើរ ក៏ ម្ដាយ គាត់ ជា អ្នក អៀវ។

គាត់ សរសេរ បន្ត ថា៖ «នៅ ពេល ត្រលប់ មក ផ្ទះ ឃើញ សភាព បែប នោះ ខ្ញុំក៏ប្រាប់ ម៉ាក់ ថា ‘ម៉ាក់ ទុក ឲ្យ ខ្ញុំ ជា អ្នក អៀវ ប៉ា វិញ’ ប៉ុន្តែ ម៉ាក់ ក៏ ប្រាប់ ខ្ញុំ រហូត ថា ‘មិន អី ទេ ឯង អង្គុយ ធ្វើ ការ ពេញ មួយ ថ្ងៃ អៀវ ប៉ា ឯង ទៀត ប្រយ័ត្ន ឈឺ ចង្កេះ’»។

ក្រោយ ពី នោះ មិន បាន ប៉ុន្មាន ថ្ងៃ ពេល ដែល ម៉ាក់ ជូន ប៉ា ទៅ មន្ទីរ ពេទ្យ គាត់ បាន ជិះកង់ ចេញ ទៅក្រៅ ប្រញាប់រក ទិញ ឥវ៉ាន់ ខ្លះ រហូត មិន បាន ប្រយ័ត្ន មើល ភ្លើង ស្តុប ក្រហម គាត់ ក៏ ត្រូវ រថយន្ត បុក ស្លាប់ ។ នៅ ព្រឹក នោះ មុន កើត ហេតុ ខ្ញុំ បាន ទូរស័ព្ទ ទៅម៉ាក់ ដោយ បារម្ភ និង សួរសុខទុក្ខ ពី សុខភាព ប៉ា។ ម៉ាក់ ប្រាប់ ថា “ប៉ា នៅ ដដែល ទេ” ខ្ញុំ ក៏ ប្រាប់ ម៉ាក់ ថា “អៀវ ប៉ា ឡើង កាំជណ្ដើរ មិន ល្អ សម្រាប់ សុខភាព ម៉ាក់ ទេ ម៉ាក់ កុំ ប្រឹង ខ្លាំង ពេក បើ សិន ពិបាក ម៉ាក់ មិនចាំ បាច់ អៀវ គាត់ ទេ” ម៉ាក់ នៅ តែ ឆ្លើយ តប ដដែល ថា “មិនអី ទេ មិន អី ទេ ម៉ាក់ លែង ឈឺ ស្មា យូរ ហើយ”។

ក្រោយ ពី ទទួល ទូរស័ព្ទ ពី ខាង មន្ទីរ ពេទ្យអំពី រឿង ម៉ាក់ ជួប គ្រោះថ្នាក់ ចរាចរណ៍ ស្លាប់ ខ្ញុំ ក៏ ប្រញាប់ ទៅ មន្ទីរ ពេទ្យ ភ្លាម តែ នៅ មិន អាច មក ទាន់ ដង្ហើម ចុង ក្រោយ របស់ ម៉ាក់។ នៅ ក្នុង មន្ទីរ ពេទ្យ នោះ ខ្ញុំ ក៏ បាន ប្រាប់ រឿង ដែល ម៉ាក់ ស្លាប់ ឲ្យ ប៉ា ដឹង។ ខណៈ ពេល នោះ អ្នក នៅ ជុំវិញ ខ្លួន បាន ដក ដង្ហើម ធំ ដោយ ភាព សោកសៅ។ ខ្ញុំ គ្មាន ថ្ងៃ ភ្លេច រូបភាព នៅ ពេល ដែល ខ្ញុំ បើក ថត ទូ ក្នុង បន្ទប់ ម៉ាក់ ឡើយ។ នៅ ខាង ក្នុង បន្ទប់ ម៉ាក់ មាន ខ្សែ រឹត ជង្គង់ ក្រណាត់ រឹត ជង្គង់ ដែល គាត់ ធ្លាប់ បាន ប្រើ ជា ច្រើន។

ម៉ាក់ តែង និយាយ ថា «មិន អី ទេ មិន អី ទេ» ទាំង ដែល ម៉ាក់ អត់ធន់ លំបាក នឹង ការ ឈឺ ចាប់ ប៉ុន្តែ កូន មិន បាន ការ ដូច ជា ខ្ញុំ បែរ ជា មិន បាន ជួយ អ្វី ដល់ ម៉ាក់ បន្តិច សោះ។ ខ្ញុំ មាន អារម្មណ៍ ខុស ឆ្គង ខ្លាំង រហូត មិន ហ៊ាន បិទ ថត ទូរ របស់ ម៉ាក់ វិញ។ «ម៉ាក់អត់ ឈឺ ស្មា ទេ» នេះ ក៏ ជា ពាក្យ កុហក មួយ ម៉ាត់ ទៀត របស់ ម៉ាក់ ដែល ធ្វើ ឲ្យ ខ្ញុំ កាន់ តែ គិត កាន់ តែ ឈឺ។
ខ្ញុំ មិនដែល គិត សង្ស័យ ពី ពាក្យ សម្ដី របស់ម៉ាក់ ឡើយ បែរ ជា ជឿ ពាក្យ ថា «មិន អី ទេ» មក រហូត ឬ នោះ អាច ជា ពាក្យ លួង ចិត្ត ខ្លួន ឯង ថា «មិន អីទេ» ព្រោះ កូន ប្រុស តែ ម្នាក់ ត្រូវ ទៅ ធ្វើ ការ ធ្ងន់ ខាង ក្រៅ ផ្ទះ រាល់ ថ្ងៃ ដើម្បី ជីវភាព រស់ នៅ ទាំង គ្រួសារ ទើបគាត់ មិន ចង់ ឲ្យ ខ្ញុំ ហត់ នឿយ និង ពិបាក ចិត្ត ទៀត? ហ្វូទូស៊ិ បាន សរសេរ ឃ្លា ចុង ក្រោយ ថា៖ «បើ ថ្ងៃ ណា មួយ ខ្ញុំ បាន ទៅរស់ នៅ ជាមួយ ម៉ាក់ នៅ ឋានសួគ៌ ខ្ញុំ នឹង ជួយ ម៉ាស្សាជង្គង់ និង ម៉ាស្សា ពេញ មួយ តួ ខ្លួន ឲ្យ ម៉ាក់ អរគុណ ម៉ាក់ »។ ទស្សនា រូបភាព គំនូរជីវចល ពី រឿង រ៉ាវ របស់ ហ្វូទូស៊ិ៖

សាកល្បង បែរ មក មើល មនុស្ស ក្បែរ ខ្លួន របស់ អ្នក វិញ ថា ថ្ងៃ នេះ អ្នក បាន គិតគូរ អ្វី ដល់ ពួក គាត់ហើយ ឬ នៅ?
ប្រភព៖ Newssiam ប្រែសម្រួលៈ វ៉ាន់ថន
ប្រភពកែសម្រួល៖ សប្បាយ

loading...
SHARE