Loading...

តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស កញ្ញា ទេព បូព្រឹក្ស ជាតារាចម្រៀងដែលតែងតែមានស្ទាយសំលៀកបំពាក់ ម៉ូដសក់ ប្លែកៗនិងរាល់ពេលបទចម្រៀងកញ្ញាចេញម្តងៗ ជាពិសេសគឺបទ ចម្រៀងញាក់ កញ្ញា និងក្រុមរាំរបស់ខ្លួនតែងតែបង្ហាញនូវក្បាច់រាំពិសេសៗ និងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ។ ជាពិសេសហាក់ដូចជាកាក់កបខ្លាំងក្នុងអាជីពសិល្បៈរបស់ខ្លួន ហើយថ្មីៗនេះនាងបានបង្ហោះរូបថតប៉ុន្មានសន្លឹកជាមួយរថយន្តថ្មីមួយគ្រឿងទៀតរបស់ខ្លួន ម៉ាក Land Cruiser ឆ្នាំ 2013 ដែលមានតំលៃរាប់ម៉ឺនដុល្លារ។

ជាការពិតណាស់ ទេព បូព្រឹក្ស ជាតារាចម្រៀងមានទេពកោសល្យតាំងពីនៅកុមារភាព ជាក់ស្តែងកញ្ញាបានបង្ហោះរូបភាពកាលពីនៅកុមារភាពជាមួយនឹងសារថាខ្លួនមានដុងសិល្បៈតាំងពីនៅក្មេងមកម្ល៉េះ។ ក្រោយពីបានបង្ហោះរូបភាពកញ្ញាត្រូវអ្នកគាំទ្រកោតសរសើរពីភាពគួរឲ្យស្រលាញ់ និងមានទេពកោសល្យតាំងពីនៅកុមារភាព៕

Loading...


ប្រភព៖ Khmer Note

loading...
SHARE