Loading...

វីដេអូ​មួយ​​អម​ជាមួយ​រូប​ថត ២​សន្លឹក ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​របស់ ​ជនជាតិ​ម៉ាឡេស៊ី​ឈ្មោះ ​Sukan Star TV ដែល​មាន​អ្នក​ Like ជាង ៦០​ម៉ឺន​នាក់ បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី ១៨​កញ្ញា ​ឆ្នាំ ២០១៧ ​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍ ​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់ និង​កើត​ជា​ចម្ងល់​យ៉ាង​ច្រើន​​ទៀត​ផង

នៅ​​​ថ្ងៃ​ទី ២៨​កញ្ញា គិត​មក​ត្រឹម​ពេល​នេះ​បង្ហោះ ​​ទើប​តែ​បាន​រយៈ​ពេល ១០​ថ្ងៃ ​ប៉ុន្តែ​មាន​អ្នក​ចូល​មើល​ជាង ៣​លាន​ដង Like ៥ពាន់​នាក់ និង Share រហូត​ដល់​ទៅ ៣​ម៉ឺន ៤​ពាន់​ដង ​ដែល​ភាគ​ច្រើន​គេ​ដឹង​ថា​ ជា​ជនជាតិ​​ម៉ាឡេស៊ី។

​ទាំង​អ្នក​បង្ហោះ​បាន​ចោទ​ ជា​សំណួរ​ទាំង​ងឿង​ឆ្ងល់​ដែល​ជា ​ចំណង​ជើង​របស់​វីដេអូ​ថា ពី​មនុស្ស​​គ​ថ្លង់​​បែរ​អាច​និយាយ និង​ស្ដាប់​ឮ ​តើ​គាត់​ព្យាបាល​យ៉ាង​ម៉េច​ទៅ? ​ការ​​សរសេរ​បែប​នេះ​បាន ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ ​សង្គម​រឹត​តែ​ឆ្ងល់​​ចង់​​ស្គាល់​ទៅ​ទៀត រហូត​អ្នក​ខ្លះ​ចង់​យក​សាច់​ញាតិ​​បង​ប្អូន​ឲ្យ​គាត់​​ព្យាបាល​ទៀត​​ផង។

យ៉ាង​ណា ពួក​គេ​ភាគ​ច្រើន​ពិត​ជា​មិន ​ដឹង​ថា​លោក​គ្រូ​ហេង រហស្សនាម​គ្រូ​ដៃ​ទេវ​តា​ នេះ​មក​ពី​ណា​នោះ​ទេ ដោយ​សារ​មិន​​​សរសេរ​លម្អិត។ អ្នក​​ខ្លះ​​និយាយ​​ថា លោក​គ្រូ​នេះ​ជា​ជន​ជាតិ​វៀតណាម ​ពី​ព្រោះ​វីដេអូ​​មួយ​នេះ​គាត់​និយាយ ​ភាសា​វៀតណាម​សុទ្ធ ខណៈ​ព្យាបាល​អ្នក​ជំងឺ​​ជនជាតិ​វៀតណាម​​នៅ​ប្រទេស​វៀតណាម។

អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍ និង​ជឿ​ជាក់ គឺ​បន្ទាប់​​ពី​ព្យាបាល​​រួច ​នារី​ក្នុង​វីដេអូ​​នេះ ពិត​ជា​អាច​និយាយ និង​ស្ដាប់​បាន​ពិត​ប្រាកដ​មែន​ទាំង​អារម្មណ៍​ក្ដុកក្ដួល​យំ​អណ្ដឺតអណ្ដក​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​មើល​ហើយ​​ចែក​រំលែក​បន្ត​ទៅ​ទៀត​ដោយ​មិន​រារែក។

Loading...

គួរ​បញ្ជាក់​ថា​លោក​គ្រូ​ហេង ដែល​​ធ្លាប់​ជា​​អ្នក​លក់​នំប៉ាវ​ហុយ​ៗ ​នៅ​​ខេត្ត​កំពង់​ចាម​ខាង​លើ ​ត្រូវ​បាន​មហាជន​ចាប់​ផ្ដើម​ ស្គាល់​ខ្លាំង​នៅ​ពេល​លោក​ទៅ​ព្យាបាល​នៅ​​វៀតណាម រួច​បង្ហោះ​​វីដេអូ​លើ​ហ្វេសប៊ុក​ ​ហើយ​ឃើញ​ថា​បាន​ប្រសើរ​ភាគ​ច្រើន។

បន្ទាប់​ពី​ដឹង​​ថា​ គាត់​ព្យាបាល​ជា​ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជា​ ច្រើន​បាន​ស្នើ​ឲ្យ​គាត់​ឆាប់ ​ត្រលប់​មក​កម្ពុជា​វិញ ដើម្បី​ជួយ​​ពលរដ្ឋ​ខ្មែរ​ផង​ដែរ។ ពេល​លោក​មក​​ដល់​ភ្នំ​ពេញ​នៅ​ផ្ទះ​ម្ដាយ ពិត​ជា​មាន​អ្នក​ជំងឺ​រង់​ចាំ​ព្យាបាល ​​តម្រៀប​គ្នា​យ៉ាង​ច្រើន​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ជាប់​គ្នា រហូត​ធ្វើ​ឲ្យ​ស្ទះ​ផ្លូវ​គ្រប់​គ្រង​លែង​បាន លោក​ក៏​សម្រេច​ចិត្ត​ភៀស​ខ្លួន​មួយ​រយៈ​ទៅ​ព្យាបាល​នៅ​កំពង់​ចាម​វិញ​ម្ដង។

នៅ​ទីនោះ​​ដែល​ជា​ទឹក​ដី​លោក ​ធ្លាប់​រស់​នៅ​ក៏​មាន​អ្នក​ជំងឺ​រង់​ចាំ​​ ទទួល​ការ​ព្យាបាល​​ច្រើន​ដែរ ​រហូត​ដល់​​ឯក​ឧត្តម ​មេ​ប៉ូលិស និង​​មន្ត្រី​ធំ​ៗ​ជា​ច្រើន​រូប​ទៀត​ផង។

ក្រោយ​ពី​ព្យាបាល​បាន​បួន​ប្រាំ​ថ្ងៃ​ លោក​ក៏​ត្រលប់​មក​​ព្យាបាល ​នៅ​ភ្នំ​ពេញ​ម្ដង​ទៀត ដោយ​ម្ដង​នេះ​លោក​ទទួល​ការ​​អញ្ជើញ​ ឲ្យ​ទៅ​ព្យាបាល​ដល់​ផ្ទះ​ពី​អ្នក​ធំ​ៗ និង​ក៏​អញ្ជើញ​ទៅ​ព្យាបាល ​​អ្នក​ជំងឺ​នៅ​បន្ទាយ​ទាហាន​ស្វាយ​រលំ​ ក្រុង​តា​ខ្មៅ​​ពីរ​ដង​ផង​ដែរ។

ចំណែក​​នៅ​ថ្ងៃ​ទី ២៧​កញ្ញា​ម្សិលមិញ ប្អូន​ស្រី​របស់​លោក​គ្រូ​ឈ្មោះ​ស្រី​ពៅ​បាន Live វីដេអូ​ប្រកាស​ដំណឹង ​គួរ​ឲ្យ​សោក​ស្ដាយ​មួយ​ថា លោក​គ្រូ​​ហេង​ បាន​ផ្អាក​ព្យាបាល​ប្រមាណ​កន្លះ​ខែ​រាប់​ចាប់​ពេល​នេះ​ត​ទៅ​ ដោយ​លោក​គ្រូ​ត្រូវ​ទៅ​តាំង​សមាធិ​ និង​មក​ព្យាបាល​វិញ​​នៅ​ថ្ងៃ​ទី ៧​តុលា ​ឆ្នាំ ២០១៧​៕ (អត្ថបទ៖ ឡូយកប់)

loading...
SHARE