Loading...

ពី​មុន​ប្រិយមិត្ត ប្រាកដ​ជា​ធ្លាប់​ឃើញ​អ្នក​ជួល​បន្ទប់​នៅ​បរទេស​មួយ​ចំនួន ដែល​ខ្ជិល​ច្រអូស បន្សល់​សំរាម​ពេញ​បន្ទប់ ហើយ​ត្រូវ​ម្ចាស់​ផ្ទះ​ថត​បង្ហោះ​យ៉ាង​ហួស​ចិត្ត។

ឥឡូវ​នេះ នៅ​កម្ពុជា​ផ្ទាល់ បាន​ជួប​រឿង​ដូច​គ្នា ដោយ​ម្ចាស់​ផ្ទះ​លួច​ទៅ​បើក​បន្ទប់​ជួល​ឲ្យ​នារី​ម្នាក់ ឃើញ​សុទ្ធតែ​សំរាម ប្រអប់​បាយ ដប​ទឹក​សុទ្ធ ពេញ​បន្ទប់​តែ​ម្ដង។ ម្ចាស់​គណនី Facebook ដែល​មាន​ឈ្មោះ​ថា Tinna Gii បាន​បង្ហោះ​រូប​ភាព និង​វីដេអូ ដោយ​សរសេរ​ថា៖ ធ្លាប់តែឃើញ​នៅស្រុកគេ ឥលូវ​ជួប​ហើយ​នៅ​ស្រុក​ខ្មែរ ក្មេង​ស្រី​ម្នាក់​ជួល​ផ្ទះ​នៅ​ជិត​មួយ​ឆ្នាំ​ហើយ ជិត​ចេញទើបផ្ចះឡើងទៅមើល ឡើង​បាក់ចង្កេះម៉ង់”។

ការ​បង្ហោះ​នោះ មាន​អ្នក​ចែក​រំលែក​ជាង ​មួយ​ម៉ឺន​ដង​ហើយ និង​មាន Comment ជា​ច្រើន ចង់​ឃើញ​មុខ​ក្មេង​ស្រី​ ដែល​ជួល​បន្ទប់​នោះ។ ក្នុង​វីដេអូ បង្ហាញ​ថា​សំរាម​គរ​ពេញ​ផ្ទះ​តែ​ម្ដង រី​ឯ​សំលៀក​បំពាក់​រញ៉េរញ៉ៃ​គ្មាន ​សណ្ដាប់​ធ្នាប់។ អ្នក​ដែល​ចូល​ទៅ​មើល​ក្នុង​បន្ទប់ ថែម​ទាំង​ឃើញ​ដង្កូវ​ទៀត​ផង មិន​ដឹង​ថា​ក្មេង​ស្រី​នោះ​អាច​ គេង​បាន​យ៉ាង​ដូច​ម្ដេច៕

Loading...

loading...
SHARE