Loading...

នាពេលថ្មីៗនេះ ក្រុមហ៊ុន Edelkrone ទើបតែបានប្រកាសចេញលក់នូវឧបករណ៍ថ្មីមួយដែលមានឈ្មោះថា SurfaceONE។ វាគឺជាប្រព័ន្ធបញ្ជាចលនា ដែលមានសមត្ថភាពធ្វើឲ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការចាប់យកប្លង់ត្រង់ កោង គោលដៅ និងការថតជាមួយនឹងការគ្រប់គ្រងឡាស៊ែរទៀតផង។ មិនតែប៉ុណ្ណោះ Edelkrone ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនដែលមានប្រព័ន្ធបញ្ជាចលនា 2-axis ឆ្លាតវ័យជាងគេលើពិភពលោក។

គួរបញ្ជាក់ផងដែរថា SurfaceONE អាចប្រើប្រាស់បានដោយភ្ជាប់ទៅនឹង iOS រឺ Android ដើម្បីកំណត់លើគោលដៅ កំណត់ល្បឿន បន្ទាត់កោង និងប្រភេទនៃការថត។ លើសពីនេះទៅទៀត ឧបករណ៍នេះក៏អាចថតបានជាលក្ខណៈ time lapses ផងដែរ។ អ្វីដែលកាន់តែអស្ចារ្យនោះគឺ លោកអ្នកក៏អាចប្រើប្រាស់ SurfaceONE ជាមួយនឹង Apple Watch បានដែរ។

Loading...

សម្រាប់ទម្ងន់របស់ SurfaceONE គឺប្រមាណជា 5.46lb (2.07kg) ហើយក្រុមហ៊ុន Edelkrone បាននិយាយថា ថាមពលថ្មរបស់វាមានទំហំ 1,800mAh និងអាចប្រើប្រាស់បានក្នុងរយៈពេល 4ម៉ោងក្នុងលក្ខខណ្ឌដំណើរការរហូត ពោលគឺឲ្យវាដំណើរការឆ្វេង ស្ដាំ និងល្បឿនលឿន។ ចំណែកឯការប្រើប្រាស់មុខងារ time-lapse ឧបករណ៍នេះអាចទ្រាំទ្របានរហូតដល់ទៅជាង 48ម៉ោងឯណោះ។ SurfaceONE ប្រើប្រាស់ថាមពលថ្មប្រភេទ Canon LP-E6 និងភ្ជាប់ទៅកាន់ស្មាតហ្វូនដោយ Bluetooth។

លោកអ្នកអាចរកទិញឧបករណ៍ SurfaceONE នេះបានតាមរយៈគេហទំព័ររបស់ក្រុមហ៊ុន Edelkrone ផ្ទាល់តែម្ដង ដែលមានសេវាកម្មដឹកជញ្ជូនពាសពេញពិភពលោក ក្នុងតម្លៃប្រមាណជា $690។

loading...
SHARE