Loading...

លើលោកនេះរឿងអ្វីក៏អាចកើតឡើងបានដែរ គ្មាននរណាម្នាក់អាចស្មានដឹងមុនឡើយ ត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ តារាចម្រៀងប្រចាំផលិតម្ម រស្មីហង្សមាស អ្នកនាង សាន ស្រីឡៃ បានទៅចោលពួកអ្នក គាំទ្ររបស់នាងទាំងអស់គ្នាហើយ ! លាថ្ងៃនេះ លារហូតគ្មានថ្ងៃជួប ! សូមអោយវិញ្ញាណក្ខន្ធនាង ទៅកាន់សុគតិភពចុះ !

វាពិតជាមិនគួរអោយជឿទេ ពេលថ្ងៃនៅស្រស់ៗឡាយវីដេអូនិយាយកកោក ស្រាប់តែល្ងាចឡើងគេផ្សាយព័ត៌មានថា នាងត្រូវឃាតករបាញ់ស្លាប់ហើយ ពេលមើលវីដេអូនាង ហើយមានអាម្មណ៍ក្ដុកក្ដួល និងស្រណោះណាស់ ពិសេសពេលឡើង ប្រកួតវគ្គដំបូងមានប្ដីជាអ្នក ជូនមកនិងផ្ដល់កម្លាំងចិត្តថែមទៀតផង !

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ មានករណីឃាតកម្មកើតឡើងនៅចម្ងាយ ប្រហែល ២០ម៉ែត្រ ពីស្ថានីយ៍ ទូរទស្សន៍ អប្សរា តាមបណ្ដោយ ផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ស្រ្តីរងគ្រោះជាតារាចម្រៀង និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ ឈ្មោះ សាន ស្រីឡៃ ត្រូវបានខ្មាន់កាំភ្លើង បាញ់ជាច្រើនគ្រាប់បណ្តាលឱ្យស្លាប់ភ្លាមៗ។ ប៉ុន្តែអ្វីដែលរន្ធត់ទៅទៀតនោះ គឺខ្មាន់កាំភ្លើងក៏បានបាញ់សម្លាប់ខ្លួនឯង ពីតាមក្រោយផងដែរ។

មន្ដ្រីនគរបាលជាន់ខ្ពស់នៅកន្លែងកើតហេតុ បានប្រាប់សារព័ត៏មានឲ្យដឹងថា ជនដៃដល់ដែលបាញ់សម្លាប់ សាន ស្រីឡៃ រួចបាញ់សម្លាប់ខ្លួនឯងបណ្ដាលឲ្យ ដេកស្លាប់ក្បែរស្ដ្រីរងគ្រោះនោះ មានឈ្មោះ ជ័យ រិន អាយុ៥៣ឆ្នាំ ហើយបច្ចុប្បន្នជាមន្ដ្រីនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច។ការបញ្ជាក់ថា ពីអត្តសញ្ញាណរបស់ជនដៃដល់រូបនេះ ដោយសារតែនៅកន្លែងកើតហេតុ និងរកឃើញនៅលើខ្លួនជនដៃដល់នោះ មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានប័ណ្ណសម្គាល់មន្ដ្រីរាជការ និងមានប័ណ្ណបើកបរ ព្រមទាំងលុយ និងសម្ភារៈមួយចំនួនទៀត។ ជាមួយគ្នានេះ សមត្ថកិច្ចបានប្រទះឃើញកាំភ្លើងខ្លីម៉ាករ៉ូឡូ ដែលជនដៃដល់ប្រើប្រាស់បាញ់លើស្ដ្រីរងគ្រោះ និងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ អស់ចំនួន៤គ្រាប់៕

Loading...


សូមទស្សនាវីដេអូក្នុងការប្រកួតកម្មវិធី The Voice Cambodia របស់អ្នកនាង សាន ស្រីឡៃ ទាំងអស់គ្នា​៖

loading...
SHARE