Loading...

ត្បិតតែថ្ងៃខួបកំណើតរបស់ កំពូលតារាចម្រៀងស្រីល្បីរន្ទឺក្នុង ព្រះរាជាណាចក្រកម្ពុជាប្រចាំផលិតកម្ម រស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានកន្លងផុតថ្មីៗក៏ពិតមែន ប៉ុន្ដែម្ចាស់ក្លឹប SOUND CLUB ដែលមានទីតាំង: ក្រោយស្ថានទូតរុស្សី, ផ្លូវ រដ្ឋសភា, សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, លោកឧកញ៉ា ឌួង ឆាយ បានប្រារព្ធកម្មវិធីខួបកំណើតដើម្បីពញាក់អារម្មណ៍កញ្ញា ឱក សុគន្ធកញ្ញា ក្នុងឱកាសដែលនាង ផ្ដល់កិត្តិយសក្នុងការ បកស្រាយបទចម្រៀងនៅក្នុងក្លឹប SOUND CLUB របស់លោក និងដើម្បីអបអរការដំណើរ ការក្លឹបថ្មីផងដែរ ។

ក្នុងនោះដែរគណនេយ្យហ្វេសប៊ុកផ្ទាល់របស់លោកបានបង្ហោះថា៖ «SOUND CLUB HAPPY BIRTHDAY TO SUPER STAR SINGER

SOUND CLUB រីករាយថ្ងៃខួបកំណើត កំពូលតារាចម្រៀងកញ្ញា ឱក សុគន្ឋកញ្ញា»

គួរបញ្ជាក់ថា កញ្ញា ឆ្នាំនេះទទួលបាននំខួប កំណើតមិនតិចនោះទេ មានទាំងហ្វេែនៗ (អ្នកគាំទ្រ) មិត្តរួមអាជីព ហើយជាពិសេស បានផ្លុំទៀននំខួបកំណើត ពីអ្នកជំនួញល្បីលោក ឧកញ៉ា ឌួង ឆាយ ដែលជាម្ចាស់ក្លឹប SOUND CLUB ទៀតផង ៕

Loading...



loading...
SHARE